ពានអបអរឆ្នាំថ្មីរតនគីរី ​ស្នងការ​នគរ​បាល​ខេត្ត​​ឡើង​ជួប​ស្រុកបរកែវ​ វគ្គផ្តាច់ព្រ័ត្រ

  • 2019-04-10 04:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ពាន​រង្វាន់​អបអរ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខេត្ត​​រតនគីរី​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ហើយ​ដោយ​ក្រុម​ខ្លាំង​សសយក​ស្នងការ​នគរ​បាល​ខេត្ត​ និង​សសយក​ស្រុក​បរ​កែវ​ត្រូវ​​ប្រជែង​គ្នា​​ដើម្បី​ដណ្តើម​យក​ជើង​ឯក។

ក្រុម​ស្នងការ​នគរ​បាល​ខេត្ត​រតនគីរី

មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​ក្រុម​សសយក​ស្រុក​បរ​កែវ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​​ក្រុម​សស​យក​សាលា​ខេត្ត​​ដោយ​​លទ្ធផល​ ៥-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​នេះ​ដែរ​ ​ក្រុម​​ស្នងការ​នគរខេត្ត​​​​យក​ឈ្នះ​ក្រុម​ ក្រុម​អណ្តូង​មាស​ដោយ​ការ​ទាត់​កាត់​សេចក្តី​ក្នុង​លទ្ធផល​គ្រាប់​បាល់​ ៤-២ បន្ទាប់​បញ្ចប់​៩០​នាទី​ស្មើ​គ្នា​ ១-១។

ក្រុម​ស្រុក​បរកែវ

ចំពោះ​ចំណាត់​ថ្នាក់​លេខ​៣​រក​ឃើញ​​ហើយ​គឺ​បាន​ទៅ​ក្រុម​​សសយក​​សាលា​ខេត្ត បន្ទាប់​ពី​ឈ្នះ​ក្រុម​អណ្តូង​មាស​ក្នុង​លទ្ធផល​២-១ ក្នុង​ព្រឹត្តិការណ៍​​ពាន​រង្វាន់​អបអរ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រដូវ​កាល​ទី​១​ ឆ្នាំ​​២០១៩​ ដែល​ប្រកួត​​នៅ​ទីលាន​ដី​ក្រហម​ខេត្ត​រតនគីរី។

តាម​ការ​គ្រោង​ទុក ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ចូល​រួម​ជា​អធិបតីភាព​ដោយ​ឯក​ឧត្តម​ ថង​ សាវុន​ អភិបាល​ខេត្ត​និង​ជា​ប្រធាន​ស​ស​យ​ក​ខេត្ត​រតនគីរី៕

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ ថ្ងៃ​ទី​១៣​ មេសា​ ឆ្នាំ​២០១៩​ ម៉ោង​២:៣០​នាទី​រសៀល​

  • ​ក្រុម​សស​យក​ស្នងការ​នគរ​បាល vs សស​យក​ស្រុក​បរ​កែវ​
សកម្មភាព​ប្រកួត​វគ្គ​ពាក់​កណ្តាល (រូបភាព​ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា