Fernandinho រួច​ខ្លួន​ពី​ពិន័យ​ ក្រោយ​លួច​ឲ្យ​កែង​ Kane តែ​អាប៊ីត​មិន​ឃើញ​

  • 2019-04-10 06:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernandinho មាន​សំណាង​បាន​រួច​ផុត​ពី​ការ​ពិន័យ​ពី​សំណាក់​អាជ្ញាកណ្ដាល​ក្រោយ​លួច​អុក​កែង​លើ​ខ្សែ​ប្រយុទ្ធ​ Harry Kane របស់​ Tottenham កាល​ពី​យប់​មិញ។​​

ការ​ប៉ះ​ទង្គិច​ខាង​លើ​កើត​ឡើង​នៅ​នាទី​៣៩​នៅ​ពេល​ដែល​ ​កីឡាករ​ទាំង​ពីរ​ប្រឹង​ លោត​ប្រជែង​គ្នា​យក​បាល់​ខ្ពស់​ ស្រាប់​តែ​ពេល​ធ្លាក់​មក​វិញ​ Fernandinho ហាក់​ខឹង​នឹង​ Kane ដែល​កល់​រូប​គេ​ ក៏​បាន​លួច​អុក​កែង​ពី​លើ​ក្បាល​ប៉ុន្តែ​អាជ្ញាកណ្ដាល​ទំនង​មើល​មិន​ទាន់​ទើប​គ្មាន​ការ​ពិន័យ។​

ភ្លាម​ៗ Kane ក៏​ប្រតិកម្ម​ចំពោះ​ទង្វើ​ Fernandinho ដែរ តែ​​អាជ្ញាកណ្ដាល​បាន​ព្យាយាម​សម្រួល​ឲ្យ​ពួកគេ​លេង​បាល់​ធម្មតា​វិញ។​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ក្រោយ​មក​ត្រូវ​ប្ដូរ​ចេញ​នៅ​​​ដើម​វគ្គ​ទីពីរ​ដោយ​សារ​មាន​បញ្ហា​របួស​​ យ៉ាងណា​ Spurs នៅ​តែ​អាច​យក​ឈ្នះ​ការ​ប្រកួត​ក្រោយ​ Son ស៊ុត​បញ្ចូលទី​នៅ​នាទី​៧៨​៕ ​

ប្រភព៖ caughtoffside   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី