Ronaldo រកគ្រាប់ UCL ទី១២៥ ប៉ុន្តែនៅមិនអាចជួយ Juventus ឈ្នះ Ajax

  • 2019-04-11 00:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ធ្វើបានត្រឹមលទ្ធផលស្មើគ្នា១ទល់នឹង១ប៉ុណ្ណោះទល់នឹង Ajax ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយសម្រាប់ជើងទីមួយ។

ការប្រកួតនៅទឹកដីហូឡង់កាលពីយប់មិញទោះមិនបានជ័យជម្នះតែក្រុមភ្ញៀវចំណេញគ្រាប់ក្រៅដី១គ្រាប់ធ្វើបាននៅនាទី៤៥ ជាការលោតតែតបញ្ចូលទីរបស់តារាឆ្នើម Cristiano Ronaldo។ យ៉ាងណាចូលវគ្គទីពីរភ្លាម Ajax តាមស្មើបានវិញដោយកីឡាករ David Neres។

បាល់តែតរបស់ Ronaldo គឺជាគ្រាប់ទី១២៥ហើយរបស់គេនៅ Champions League ច្រើនជាងកីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀតនៅថ្ងៃអង្គារទី១៦ មេសា នៅទឹកដីអ៊ីតាលីវិញម្ដង ហើយអ្នកឈ្នះនឹងប៉ះ Tottenham ឬ Manchester City សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ រ័ត្ន

អត្ថបទថ្មី