ចាប់បានច្បាស់ៗ Facebook លួចរក្សាទុក​ Password​ អ្នកប្រើ​ ​Instagram​

  • 2019-04-19 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយោជិត​រាប់ពាន់​នាក់​របស់​ក្រុមហ៊ុន​ Facebook ​អាច​មើល​លេខសម្ងាត់​ ​(​Password​)​ ​របស់​អ្នកប្រើ​ប្រាស់​ ​Instagram​។ ​

រូបតំណាង

​ក្រុមហ៊ុន​ Facebook ទើបបាន​ចុះផ្សាយ​បន្ថែម​ថា​ ​លេខសម្ងាត់​ ​រាប់​លាន​របស់​អ្នកប្រើ​ប្រាស់​ ​Instagram​ ​ត្រូវ​បាន​រក្សាទុក​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ ​ជា​របៀប​ដែល​អាច​អាន​បាន​ ​(​No​ ​password​ ​masking​)​ ​ដែល​ផ្ទុយពី​ការ​ផ្សព្វផ្សាយ​កាលពី​ខែមីនា​ថា​ ​មានត្រឹមតែ​រាប់ពាន់​ប៉ុណ្ណោះ​។​

​ទោះបី​ក្រុមហ៊ុន​ Facebook បាន​បញ្ជាក់​ថា​ ​មានតែ​និយោជិត​របស់​ក្រុមហ៊ុន​ ​បានឃើញ​លេខសម្ងាត់​ដែល​អាច​អាន​បាន​នោះ​ ​ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​កែតម្រូវ​បញ្ហា​នេះ​ ​ប៉ុន្តែ​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សូមឲ្យ​​អ្នក​គួរ​ ​ប្ដូរ​លេខសម្ងាត់​ចាស់​ចោល​ ​ដើម្បី​ជួយការ​ពារ​គណនី​របស់​លោកអ្នក​ ​ដោយ​ប្រើ​លេខសម្ងាត់​ដែល​លំបាក​នឹង​ស្មាន​ ​ដូច​បាន​បង្ហាញ​កាលពី​ខែ​មុន​ៗ​ ​និង​ ​បើក​ប្រើ​ ​ប្រាស់​ ​two​-​factor​ ​authentication​៕​

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទទាក់ទង៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម