តម្លៃជិត ១ មុឺនដុល្លារម៉ូតូត្រៃ Honda CRF450X ឆ្នាំ ២០១៩(វីដេអូ)

  • 2019-04-23 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda CRF450X ជាម៉ូតូត្រៃសេរ៊ីឆ្នាំ ២០១៩ ​មានគ្រោងឆ្អឹងរឹងមាំ រូបរាងស្អាត ដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចូលជិះម៉ូតូផ្លូវលំបាក។

ម៉ូតូអាចបត់បែនបានគ្រប់កាលទេសៈផ្លូវនេះ មានតម្លៃលក់រាយចេញពីរោងចក្រ (MSRP) គឺប្រមាណជា ៩,៧៩៩ ដុល្លារអាមេរិក ហើយខាងក្រោម​នេះ ជាលក្ខណៈសម្បត្តិរបស់វា៖

Honda CRF450X ឆ្នាំ ២០១៩

ម៉ូតូកំពូលមាំនេះ បំពាក់ ប្រភេទម៉ាស៊ីន៖ Liquid-cooled 100 single-cylinder ស៊ីឡាំង ៤ ទំហំ ៤៤៩.៧ សេសេ ប្រើចង្កឹះលេខ៖ ធម្មតា ៦ វគ្ក ប្រើប្រាស់បូមមុខ៖ ទំហំ ៤៩ ម.ម ប្រភេទ (fully adjustable) ឯបូមក្រោយ ជា ប្រភេទ Pro-Link system

ចំពោះហ្វ្រាំងមុខ ជាប្រភេទហ្វ្រាំងថាសទោលទំហំ ២៦០ ម.ម ប្រភេទ Hydraulic មានពីស្តុង ២​ ឯហ្រ្វាំងក្រោយ៖ ថាសទោលទំហំ ២៤០ ម.ម ប្រភេទ Hydraulic មានពីស្តុង ២ ដូចគ្នា។

  • កង់មុខ​ ៖ Dunlop Geomax AT81 80/100-21 w/ tube
  • កង់ក្រោយ៖ Dunlop Geomax AT81 110/100-18 w/ tube
  • គម្លាតកង់មុខក្រោយ៖ ១,៤៩ម៉ែត្រ
  • កម្ពស់កែប៖ ០,៩៤ ម៉ែត្រ
  • ទម្ងន់ទទេរ៖ ១២៤,៧៣ គីឡូក្រាម
  • ធុងប្រេង៖ ៧ លីត្រ
  • ពណ៌៖ ក្រហម៕

ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

Honda CRF450X ឆ្នាំ ២០១៩

ប្រភព៖ MotorCycleNews   អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី