Yang Yang ប្រែជាទាហានវ័យក្មេងក្នុងខ្សែភាពយន្តថ្មី

  • 2019-04-23 07:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​ក្នុង​ជួរ​ទាហាន តារា​សម្ដែង Yang Yang បាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​សម្រាប់​ខ្សែ​ភាពយន្ត​ក្រោយ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា 特战荣耀 "Glory of the Special Forces”។

ខ្សែភាពយន្ត​បែប​វាយ​ប្រហារ​នេះ​ដែរ រៀបរាប់​ពី​បុរស​ជា​ទាហាន​វ័យ​ក្មេង​មួយ​រូប​បាន​ចុះ​បំពេញ​បេសកកម្ម​លំបាក​ៗ​ជា​ច្រើន​ជាមួយ​នឹង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​លោក។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មេសា​កន្លង​ទៅ​នេះ ខ្សែភាពយន្ត​មួយ​នេះ​ដែរ បាន​បញ្ចេញ​រូបភាព​ដំបូង​របស់ Yang Yang ដែល​ដើរ​តួ​ជា Yan Poyue ដែល​ជា​បុរស​សង្ហា​វ័យ​ក្មេង​មកពី​គ្រួសារ​កង​ទ័ព ដែល​បាន​ចូល​ធ្វើ​ទាហាន​ដើម្បី​ឈ្នះ​ការ​ព្រមព្រៀង​របស់​ឪពុក​លោក។ គួរបញ្ជាក់ដែរថា ចំពោះកាលបរិច្ឆេទថ្ងៃចាក់បញ្ចាំងនៅមិនទាន់បានប្រកាសនៅឡើយទេ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា