Long ​ប្រើ​ពេល​តែ​៧​វិនាទី ​រក​​គ្រាប់​បាល់​លឿន​បំផុត​នៅ Premier League

  • 2019-04-24 01:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shane Long ​រក​គ្រាប់​បាល់​បាន​លឿន​បំផុត​បំបែក​កំណត់ត្រា​នៅ​លីគ​កំពូល​អង់គ្លេស ​ដោយ​ប្រើ​ពេល​ត្រឹម​តែ​៧​វិនាទី​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ​។

ក្រុម Southampton ​លេង​បាន​ត្រឹម​ស្មើ ១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Watford ​។ ខណៈ​ដែល​ក្នុង​ការ​ប្រកួត​នេះ ​ខ្សែ​ប្រយុទ្ធ Shane Long ​របស់​ក្រុម Southampton ​ប្រើ​ពេល​ត្រឹម​តែ​៧​វិនាទី​ប៉ុណ្ណោះ ​ដើម្បី​រក​គ្រាប់​បាល់​បាន។ យ៉ាងណាមិញ ​ការ​នាំ​មុខ​តាំង​ពី​កែ​បាល់​ភ្លាម​នេះ ​ក៏​មិន​អាច​ទទួល​យក​ជ័យជម្នះ​ដែរ ​ព្រោះ​នៅ​ជិត​ចប់​ការ​ប្រកួត​ Gray ​របស់​ក្រុម​ Watford ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ។

១​គ្រាប់​របស់ Long ​យប់មិញ ​បាន​ជាប់​កំណត់ត្រា​គ្រាប់​បាល់​លឿន​បំផុត​ក្នុង​លីគ Premier League ​ដោយ​បំបែក​កំណត់ត្រា​របស់​លោក Ledley King ​អតីត​កីឡាករ Spurs ​ធ្លាប់​ធ្វើ​បាន​ដោយ​ប្រើ​ពេល​១០​វិនាទី​កាល​ពី​ឆ្នាំ​២០០០៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី