Man Utd ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ ​Liverpool ​ខក​ចិត្ត ព្រោះ​លេង​មិន​ឈ្នះ Man City ​

  • 2019-04-25 01:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Man City ​២-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។

មុន​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អ្នក​គាំទ្រ​របស់​ហង្ស​ក្រហម Liverpool ​សឹង​តែ​ទាំង​អស់​បាន​នាំ​គ្នា​បង្ហាញ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម Man Utd ​បើ​ទោះ​ជា​ស​ត្រូវ​ចាស់​រាប់​ឆ្នាំ​ក៏​ដោយ។ ​ការ​គាំទ្រ​នេះ គឺ​ចង់​ឃើញ Man Utd ​យក​ពិន្ទុ​បាន​ខ្លះ​ពី Man City ​ដើម្បី​ឱ្យ Liverpool ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​និង​លើក​ពាន​នៅ​រដូវ​កាល​នេះ។

យ៉ាងណាមិញ ​ក្ដី​ស្រមៃ​នោះ​បាន​រលាយ​អស់​ហើយ ពោល​គឺ​ក្រុម​បិសាច​ក្រហម​មិន​អាច​ធ្វើ​អ្វី Man City ​បាន​ឡើយ ​ហើយ​ថែម​ទាំង​ចាញ់​ក្នុង​លទ្ធផល ២-០ ​ថែម​ទៀត។ ​បរាជ័យ​នេះ ​ធ្វើ​ឱ្យ​បិសាច​ក្រហម​កាន់​តែ​ពិបាក​ក្នុង​ការ​ចូល Top4 ​ស្រប​ពេល​ដែល Man City ​វិញ ​ឈរ​នៅ​កំពូល​តារាង ​និង Liverpool ​ធ្លាក់​មក​លេខ​២​វិញ។ ការ​ប្រកួត​នៅ​លីគ​អង់គ្លេស នៅ​សល់​តែ​៣​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី