អេម! រក​ឃើញ​ម្ចាស់​ពាន កីឡាករ​ឆ្នើម​បំផុត​របស់​ Premier League រដូវ​កាល​នេះ​ហើយ

  • 2019-04-25 02:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល​របស់​ Liverpool កីឡាករ Virgil van Djik បាន​យក​ឈ្នះ Raheem Sterling របស់ Manchester City គ្រង​ពាន កីឡាករ​ឆ្នើម​បំផុត​​ប្រចាំ​ឆ្នាំ​របស់ Premier League ហៅ​កាត់​ថា PFA រដូវ​កាល​២០១៨-១៩។

កីឡាករ​សញ្ជាតិ​ហូឡង់​​ស្ថិត​នៅ​បញ្ជី​ឈ្មោះ​បេក្ខភាព​៦​នាក់​ចុងក្រោយ​​ដែល​រួម​មាន Sterling, Sadio Mane, Eden Hazard, Sergio Aguero និង Bernardo Silva។ Van Dijk និង Sterling ជា​បេក្ខភាព​ដែល​រំពឹង​ខ្ពស់​ជាង​​ក្នុង​ចំណោម​៦​នាក់​នេះ បន្ទាប់​ពួក​គេ​​បង្ហាញ​ទម្រង់​លេង​ល្អ​ជាមួយ Liverpool និង Man City។

តាម​ពិត​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ទេ ប៉ុន្តែ Daily Mail បាន​ទម្លាយ​ព័ត៌មាន​​នេះ​មុន​ការ​កំណត់ ដោយ​បង្ហាញ​ថា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​លើ​លោក Van Dijk ជា​អ្នក​ឈ្នះ​ពាន កីឡាករ​ឆ្នើម​បំផុត​របស់ Premier League។

កាល​ពី​រដូវ​កាល​មុន កីឡាករ​ Liverpool ដូច​ជា​គឺ Mohamed Salah ជា​អ្នក​ឈ្នះ​ពាន​នេះ។ Van Dijk ជា​ខ្សែ​ការពារ​ដំបូង​​ឈ្នះ​ពាន​មួយ​​នេះ ចាប់​តាំង​ពី​ប្រធាន​ក្រុម Chelsea កីឡាករ John Terry ឈ្នះ​កាល​ពី​ឆ្នាំ​២០០៥៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី