Roy Keane៖ ក្រុមកីឡាកររុញ Jose ទម្លាក់ពីឡានក្រុង ឥឡូវកំពុងចង់រុញ Ole ទៀតហើយ
- ព្រហស្បតិ៍, 25 មេសា 2019 02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roy Keane៖ ក្រុមកីឡាកររុញ Jose ទម្លាក់ពីឡានក្រុង ឥឡូវកំពុងចង់រុញ Ole ទៀតហើយ
ចន្លោះមិនឃើញ
Roy Keane អតីតកីឡាករ Manchester United បាននិយាយចំៗទៅលើអត្តចរិតរបស់កីឡាករមួយចំនួនក្នុងក្រុមបិសាចក្រហម ដែលកំពុងបំផ្លាញក្លឹបនេះហើយ។
Keane បានចាត់ទុកបញ្ហារបស់កីឡាករ Pual Pogba ជារឿងធំដែលក្លឹបត្រូវដោះស្រាយ ព្រោះរូបគេជាកីឡាករសំខាន់ ប៉ុន្តែបែរជាធ្វើរឿងមិនសមរម្យ និងនិយាយប៉ះពាល់ដល់ក្រុមទាំងមូលទៅវិញ។ មួយវិញទៀត ប៉ុន្មានប្រកួតមកនេះ កីឡាករជម្រើសជាតិបារាំងក៏លេងមិនល្អ និងបង្កកំហុសច្រើនដែរ។ កាយវិការរបស់ Pogba ដែលតែងតែលើកដៃឡើងលើ បង្ហាញការមិនពេញចិត្តនោះ គឺជារឿងធំសម្រាប់ដោះស្រាយ។
ម្ចាស់អាវលេខ៧ ដែលធ្លាប់ជួយ Man Utd លើកពាន Premier League បាន៧ដងនោះ បាននិយាយទៀតថាលោកមើលឃើញក្រុមកីឡាករ (មិនបញ្ចេញឈ្មោះ) ដែលរុញ Jose Mourinho ពីតំណែងកាលពីប៉ុន្មានខែមុន ក៏កំពុងរៀបចំផែនការ រុញអ្នកចាត់ការថ្មី Ole ចេញពីតំណែងទៀតដែរ។ ប្រសិនបើ Ole មិនមានវិធានការអ្វីទេ នោះរូបគេនឹងដើរតាមកន្លងរបស់ Jose មិនខាន៕