Pogba ជាប់​ឈ្មោះ​​​ជម្រើស​១១​នាក់​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ Premier League

  • 2019-04-25 07:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Manchester United កីឡាករ Paul Pogba ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជម្រើស​១១​នាក់​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ Premier League ខណៈ​១០​នាក់​ផ្សេង​ទៀត​សុទ្ធ​តែ​មក​ពី Liverpool និង Manchester City។

​Pogba ជា​កីឡាករ​ Man Utdតែ​ម្នាក់​គត់​ដែល​​មាន​ឈ្មោះ​ក្នុង​បញ្ជី ហើយ​នៅ​ក្នុង​នោះ​គេ​មិន​ឃើញ​ឈ្មោះ ​Eden Hazard ខ្សែ​បម្រើ​របស់ Chelsea ឡើយ ត្បិត​រូប​គេ​ជា​បេក្ខភាព​ម្នាក់​ដណ្ដើម​ពាន​កីឡាករ​ឆ្នើម PL ប្រចាំ​ឆ្នាំ។ ការ​ជ្រើសរើស​កីឡាករ​ឆ្នើម​ទាំង​១១​នាក់​នេះ ចម្រាញ់​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​កីឡាករ​​លេង​ក្នុង Premier League។

យ៉ាងណាមិញ ការ​ប្រកាស​ជា​ផ្លូវ​ការ​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ស្អែក ហើយ​ដំណឹង​ខាង​លើ​ជា​ការ​ទម្លាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។ Pogba វ័យ​២៦​ឆ្នាំ​ទទួល​បាន​​ការ​រិះគន់​ជា​រឿយ​ៗ ចាប់​តាំង​ពី​គេ​ផ្លាស់​មក​ Old Trafford​ វិញ ក្នុង​ឆ្នាំ​២០១៦។ សម្រាប់​ការ​លេង​​របស់​គេ​នៅ​រយៈពេល​ចុងក្រោយ​វិញ មិន​បាន​ជួយ​ក្រុម​ជា​អ្វី​ធំ​ដុំ​ឡើយ​ ពោល​៩​ប្រកួត​ចុងក្រោយ United ចាញ់​៧​ប្រកួត​ទៅ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី