អបអរ! ​កូន​ប្រុស​ម្ចាស់​ក្លឹប​បឹង​កេត ​ជាប់​ជុំ​ដំបូង​​ហាត់​នៅ Barcelona ​ហើយ

  • 2019-04-26 01:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dome ​កូន​ប្រុស​ម្ចាស់​ក្លឹប​បឹង​កេត ​បាន​ជាប់​ជុំ​ដំបូង​ក្នុង​ការ​ធ្វើ​តេស្ដ​ទៅ​​ហាត់​នៅ​ក្លឹប FC Barcelona ​ហើយ ​ក្រោយ​ពី​ហ្វឹកហាត់​តេស្ដ​សមត្ថភាព​ជាមួយ​ក្មេង​ៗ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត។

កូន​ប្រុស​របស់​ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​ ឈ្មោះ​ Kasidej Vasunan ហៅ​ DOME​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​អេស្ប៉ាញ​​តាម​ការ​កោះហៅ​របស់​សាលា​បាល់ទាត់​ក្លឹប​ Barcelona (FCBESCOLA)​ ដើម្បី​សាកល្បង​សមត្ថភាព​ចូល​ហ្វឹកហាត់​នៅ​ទី​នោះ។​ ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​មក ​លទ្ធផល​ជុំ​ដំបូង ​រូបគេ​បាន​ជាប់​ជា​ស្ថាពរ​ហើយ ​ខណៈ​ដែល​ជុំ​ទី​២ ​នឹង​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៥​ខែ​ក្រោយ​នេះ។

ប្រសិន​បើ​ក្មេង​ប្រុស​ម្នាក់​នេះ​ជាប់​ទៅ​មែន នោះ​នឹង​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ដំបូង ​បាន​ទៅ​ហ្វឹកហាត់​នៅ​អឺរ៉ុប ជាពិសេស​ក្លឹប​ធំ​បំផុត Barcelona ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី