Zidane ៖ ​ខ្ញុំ​អត់​យល់ Bale ​គាត់​គិត​ពី Real Madrid ​ឬ​អត់​ហ្នឹង​?

  • 2019-04-29 03:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​ចាញ់​ក្រុម​បាត​តារាង Rayo ​១-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​ La Liga ​សប្ដាហ៍​ទី​៣៥។

បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្សោយ​ដូចជា Rayo ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អធិរាជ​ស ​សឹង​មិន​ជឿ​នឹង​ភ្នែក ត្បិត​អី​ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ បែរ​ជា​មក​ភ្លាត់​ចាញ់​ដូច្នេះ។ ​លោក Zidane ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដ៏​ជូរចត់​នេះ​ថា​លោក​មើល​ឃើញ​កីឡាករ​ក្រុម Real Madrid ​អត់​បាន​ធ្វើ​អ្វី​សោះ ​មិន​លេង​បាល់​សោះ​ក្នុង​ប្រកួត​នេះ ទើប​បាន​ជា​បរាជ័យ​ដូច្នេះ។

ដោយ​ឡែក​សម្រាប់​វត្តមាន Bale ​វិញ ដែល​ដាក់​ឱ្យ​លេង​ពេញ​៩០​នាទី ​ត្រូវ​បាន​អ្នក​ចាត់ការ​បារាំង​ខាង​លើ​និយាយ​ថា​លោក​មិន​យល់​ទេ ​ថា Bale ​បច្ចុប្បន្ន​នេះ​កំពុង​គិត​ពី​ក្រុម Real Madrid ​ឬ​អត់។ ស្រប​ពេល​ដែល​រូបគេ​បាន​ចាកចេញ​ពី​ទីលាន​ប្រកួត​នោះ​ភ្លាម ​ហើយ​ឡើង​យន្ដហោះ​ឯកជន​របស់​ខ្លួន ​មិន​បាន​ជិះ​ជាមួយ​សមាជិក​ក្រុម​ដទៃ​នោះ​ទេ ក្រោយ​ចប់​ការ​ប្រកួត​នោះ។

Bale ​បច្ចុប្បន្ន​នេះ ​កំពុង​តែ​ត្រូវ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ឡើយ ​ហើយ​ក៏​មាន​ដំណឹង​ថា​ក្លឹប​បាន​ដាក់​រូបគេ​ក្នុង​បញ្ជី​លក់​កីឡាករ​ចេញ​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ ​នៅ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ចាប់​អារម្មណ៍​លើ​រូបគេ​ឡើយ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម