បើជាប់ហាត់នៅសាលា Barcelona តើយុវជនខ្មែរ Dome ចំណាយយ៉ាងណា?

  • 2019-04-29 03:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ខ្មែរ​-ថៃ​ Kasidej Vasunan បាន​ជាប់​តេស្ត​ជុំ​ទី​១​​នៅ​សាលា​ហ្វឹកហាត់​បាល់ទាត់​ FCBESCOLA របស់​ក្លឹប​កំពូល​អេស្ប៉ាញ​​កាល​​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ ហើយ​នឹង​ត្រូវ​ទៅ​តេស្ត​ជា​លើក​ជុំ​ទី​២​​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ។ ប្រសិន​បើ​យុវជន​រូប​ជាប់​ ហើយ​បាន​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ដ៏​ល្បី​នេះ​ តើ​ត្រូវ​ចំណាយ​ផ្ទាល់​ខ្លួន ​ឬ​ខាង​ក្លឹប​ជា​អ្នក​ចំណាយ?

លោកស្រី ពុធ ធីតា

លោក​ស្រី​ ពុធ ធី ម្តាយ​របស់​ Kasidej Vasunan បាន​បាន​ប្រាប់​ថា​ ៖«ប្រសិន​បើ​ Dome ​ជាប់​តេស្ត​ជា​លើក​​ជុំ​ទី​២​​ គាត់​នឹង​បាន​ចូល​​ហ្វឹកហាត់​​ដោយ​ឥត​គិត​ថ្លៃ​នៅ​សាលា​ FCBESCOLA របស់​ក្លឹប​​ Barcelona​ ប៉ុន្តែ​​អាហារ និង​ការ​រស់​នៅ​ផ្សេង​​​ៗ​​​ចំណាយ​ដោយ​ខ្លួន​ឯង»។

ប្រសិន​​យុវជន​ណា​​ម្នាក់​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​​​ លេច​ធ្លោ​បំផុត​ គេ​នឹង​ជ្រើស​រើស​ចូល​​កម្រិត​យុវជន​​របស់​ក្លឹប​ Barcelona​​ ដោយ​មាន​ចុះ​កិច្ច​សន្យា​​ពេញ ហើយ​​​ការ​ស្នាក់​នៅ​ អាហារ​ និង​​ការ​ហ្វឹកហាត់​​គឺ​ខាង​ក្លឹប​ជា​អ្នក​ចំណាយ​ទាំង​អស់។ ទោះ​ជា​យ៉ាង​ណា​នៅ​កម្រិត​យុវជន​ពិត​ជា​លំបាក​ខ្លាំង​បំផុត​ ប្រសិន​បើ​យុវជន​ណា​ម្នាក់​​​មាន​​លទ្ធផល​នៃ​​ការ​ហ្វឹកហាត់​មិន​ល្អ​ប្រសើរ​នឹង​ធ្លាក់​មក​សាលា​ FCBESCOLA វិញ។

យុវជន​ Dome ពេល​ធ្វើ​តេស្ត​នៅ​សាលា FCBESCOLA

តាម​ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹប​បឹងកេត​ស​បញ្ជាក់​​ឲ្យ​ឃើញ​ថា នៅ​សាលា​បាល់ទាត់​របស់​ក្លឹប​កំពូល​អេស្ប៉ាញ​​ ទោះ​ជា​មាន​លុយ​ចំណាយ​យ៉ាង​ណា​ ក៏​មិន​អាច​ចូល​ហ្វឹកហាត់​បាន​ឡើយ​ បើ​គ្មាន​ទេព​កោសល្យ​បាល់ទាត់ និង​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ត្រឹម​ត្រូវ​នោះ។

សូម​បញ្ជាក់​ថា​ កូន​ប្រុស​របស់​ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​ ឈ្មោះ​ Kasidej Vasunan ហៅ​ DOME​​ ទើប​ជាប់​តេស្ត​ជុំ​ទី​១​នៅ​សាលា​បាល់ទាត់​FCBESCOLA ហើយ​ត្រូវ​ទៅ​ធ្វើ​តេស្ត​ជុំ​ទី​២​នា​ថ្ងៃ​ទី​៥ ​ខែ​ឧសភា​ ខាង​មុខ​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា