Angkor Tiger ​កំពុង​ប្រមូល​អ្នក​គាំទ្រ​ខ្លាំង ​២​ប្រកួត​ក្នុង​ដី ​បាន​ជិត​១​ម៉ឺន​នាក់​

  • 2019-04-29 03:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Angkor Tiger ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​វិសាខា ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៥​ម្សិលមិញ​នេះ។

ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ​ដែរ ​ក្រៅ​ពី​លទ្ធផល​ឈ្នះ​ហើយ ​ក្រុម Tiger ​ក៏​បាន​បាន​បង្កើត​កំណត់ត្រា​ពិសេស​សម្រាប់​ពួកគេ​ផង​ដែរ។ ជាក់​ស្ដែង​ក្នុង​ប្រកួត​នេះ ​មាន​អ្នក​ចូល​រួម​ទស្សនា​ជាង​៤​ពាន់​នាក់​ឯ​ណោះ ដែល​ជា​កំណត់ត្រា​ច្រើន​ជាង​គេ​ក្នុង​លីគ​គិត​ត្រឹម​សប្ដាហ៍​ទី​៥​នេះ។ ដោយ​ឡែក​បើ​បូក​សរុប​២​ប្រកួត​ក្នុង​ដី​របស់ Tiger ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប ​ក្រុម​មាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​នេះ ​មាន​អ្នក​ចូល​រួម​ទស្សនា ​ក្បែរ​១​ម៉ឺន​នាក់​ទៅ​ហើយ។

លោក Akihiro Kato ​ម្ចាស់​ក្លឹប Angkor Tiger ​បាន​ដាក់​គោល​ដៅ​យក​អ្នក​គាំទ្រ​ឱ្យ​បាន​៥​ពាន់​នាក់​ក្នុង​១​ប្រកួត។ ដោយ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​អ្នក​គាំទ្រ​មាន​ការ​កើន​ឡើង ​ដូច្នេះ​គេ​រំពឹង​ថា​ការ​ប្រកួត​បន្ទាប់​ក្នុង​ដី ​បំណង​ប្រាថ្នា​ប្រមូល​អ្នក​គាំទ្រ​ឱ្យ​បាន​៥​ពាន់​នាក់​នោះ ​អាច​នឹង​បាន​សម្រេច​ហើយ។

រំលឹក​បន្តិច​ថា Angkor Tiger ​នា​រដូវ​កាល​នេះ​បាន​បង្ហាញ​ភាព​ខ្លាំង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែនទែន។ ជាក់​ស្ដែង ពួកគេ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ​ដោយ​ប៉ះ​ក្រុម​ខ្លាំង​ដូចជា ​ក្រសួង​ការពារ​ជាតិក៏​លេង​បាន​ស្មើ ​ប៉ះ​បឹង​កេត​ក៏​ស្មើ ​ហើយ​ប្រកួត​ចុង​ក្រោយ​នេះ ប៉ះ​ក្រុម​ខ្លាំង​វិសាខា ​ថែម​ទាំង​យក​បាន​ជ័យជម្នះ​ទៀត៕

រូបភាព៖ Angkor Tiger Army

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី