Klopp៖ Camp Nou គ្រាន់​តែ​ជា​ស្តាត​មួយ​ប៉ុណ្ណោះ

  • 2019-04-30 11:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​លើកឡើង​ប្រាប់​សារព័ត៌មាន DAZN កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កូន​ក្រុម​របស់​លោក​នឹង​ប៉ះ​ជាមួយ​ក្លឹប​ Barcelona ក្នុង​ជើង​ទី១ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League នៅ​ទឹកដី​ Camp Nou ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​អ្វី​ទេ។

លោក​បាន​និយាយ​ថា​៖ " Camp Nou គ្រាន់​តែ​ជា​ស្តាត​មួយ​ប៉ុណ្ណោះ។ វា​រាង​ធំ​ដែរ តែ​វា​មិនមែន​ជា​វា​មិនមែន​ជា​ប្រាសាទ​​នៃ​បាល់ទាត់​អី​នោះ​ទេ​ " ។

លោក​បាន​បន្ត​ថា​៖ " អ្នក​ឃើញ​ហើយ​ក្រុម​ផ្សេង​តែងតែ​ទទួល​បាន​លទ្ធផល​មិន​ល្អ​ ពេល​លេង​នៅ​ទីនោះ (Camp Nou) តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​នឹង​សង្ឃឹម​ថា​ លេង​បាន​ល្អ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Barcelona នឹង​បើក​ទ្វា​កីឡដ្ឋាន​ Camp Nou ស្វាគមន៍​ក្លឹប​ Liverpool ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ Champions League នៅ​យប់​ថ្ងៃ​ពុធ​ ម៉ោង​ ២​រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)៕

អាន​បន្ត៖

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល