Ozil ប្រាប់​ពី​អនាគត​របស់​ខ្លួន ខណៈ​កុងត្រា​នៅ​ Arsenal សល់​ ២​ឆ្នាំ​ទៀត

  • 2019-05-02 12:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្លឹប​ Arsenal កីឡាករ​ Mesut Ozil បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Sports ថា​ ខ្លួន​កំពុង​តែ​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​នេះ ប៉ុន្តែ​ក្រោយ​ចប់​កុងត្រា​នេះ​ទៅ ខ្លួន​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ។

កីឡាករ​អាល្លឺម៉ង់​រូប​នេះ​បាន​លើកឡើង​ថា​៖ " ប្រាកដ​ណាស់​ ខ្ញុំ​នឹង​បន្ត​ជាមួយ​ Arsenal ទៀត។ ខ្ញុំ​មាន​កុងត្រា​ជាមួយ​ក្លឹប​ ២​ឆ្នាំ​ទៀត​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ទេ​ក្រោយ​ពេល​ចប់​កុងត្រា​ " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្លឹប​ណាស់។ ខ្ញុំ​អាយុ​ ៣០​ឆ្នាំ ហើយ​នៅ​សល់​ពេល​ជា​ច្រើន​ទៀត​ តែ​វា​​ជា​ការ​សម្រេច​ចិត្ត​របស់​ក្លឹប​ សំខាន់​ខ្ញុំ​នៅ​សល់​ពេល​ ២​ឆ្នាំ​ទៀត​ " ។

មួយ​រយៈ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើកឡើង​ថា​ Ozil មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ​ក្លឹប​ Arsenal លោក Unai Emery។ ទាក់ទិន​នឹង​រឿង​នេះ Ozil សារភាព​ថា​ ខ្លួន​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ចំពោះ​ការ​មិន​សូវ​បាន​លេង​ ប៉ុន្តែ​ច្រាន​ចោល​រឿង​ដែល​ថា​ ខ្លួន​មាន​ជម្លោះ​ជាមួយ​ Emery ឡើយ៕

អាន​បន្ត៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី