Mbappe រង​ពិន័យ ៣​ប្រកួត ឯ​រឿង​ Neymar ចាប់​បើក​ការ​ស៊ើបអង្កេត

  • 2019-05-03 12:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​បារាំង​ពិន័យ​ចំនួន ៣​ប្រកួត​ ខណៈ​សហព័ន្ធ​នៃ​ប្រទេស​នេះ​ក៏​ចាប់​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ដែល​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ​ Neymar ប៉ះ​ទង្គិច​ជាមួយ​ទស្សនិកជន។

Mbappe ជាប់​ពិន័យ​នេះ​ដែរ​ គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង​រូប​នេះ ទទួល​បាន​កាត​ក្រហម​កំឡុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន Coupe de France ពេល​ប៉ះ​នឹង​ក្លឹប​ Rennes។ នៅ​ពេល​នោះ​ដែរ​ Mbappe បាន​ធាក់​​គន្លាក់​ជង្គង់​របស់​កីឡាករ​ Rennes ពេល​ប្រទាញប្រទង់​គ្នា។

ក្លឹប​បារាំង​ Paris Saint-Germain នៅ​លេង​ ៤​ប្រកួត​ទៀត​ក្នុង​ Ligue 1 ប៉ុន្តែ​ Mbappe នឹង​ខកខាន​មិន​បាន​ជួយ​ក្រុម​ទេ​ពេល​ប៉ះ​នឹង​ Nices, Angers និង​ Dijon។

ការ​ខកខាន​មិន​បាន​ជួយ​ក្លឹប​នេះ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ស្ទើរ​តែ​បាត់បង់​ឱកាស​ទាំង​ស្រុង​ក្នុង​ការ​ប្រជែង​ដណ្ដើម​យក​ស្បែកជើង​មាស​ជាមួយ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ដែល​មាន ៣៤​គ្រាប់​ក្នុង​លីគ​អេស្ប៉ាញ ចំណែក​ឯ​ Mbappe វិញ​ទើប​តែ​រក​បាន ៣០​គ្រាប់​។

ចំពោះ​ករណី​របស់​ Neymar ដែល​ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ទស្សនិកជន​ពេល​ឡើង​យក​មេដាយ​ប្រាក់​ សហព័ន្ធ​ចាប់​ផ្ដើម​បើក​ការ​ស៊ើបអង្កេត​ហើយ។ បើ​រក​ឃើញ​ថា​មាន​បញ្ហា​ណា​មួយ កីឡាករ​ប្រេស៊ីល​រូប​នេះ​ អាច​ប្រឈម​មុខ​នឹង​អវត្តមាន​ចំនួន ៨​ប្រកួត៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី