Chelsea កក់ក្ដៅធានាបានកៅអីទៅលេង Champions League រដូវកាលក្រោយ
- 2019-05-06 02:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea កក់ក្ដៅធានាបានកៅអីទៅលេង Champions League រដូវកាលក្រោយ
ចន្លោះមិនឃើញ
ក្លឹប Chelsea ធានាបានកន្លែងសម្រាប់លេងនៅពាន Champions League រដូវកាលក្រោយហើយ បន្ទាបពីយកឈ្នះ Watford ៣-០ នៅសប្ដាហ៍ទី៣៦ Premier League។
ការឈ្នះរបស់ Chelsea រួមផ្សំ Arsenal ស្មើជាមួយ Brighton មានន័យថា តោខៀវមានឱកាសឈរនៅតំបន់ក្រុមកំពូលទាំង៤តែម្ដង ទោះបីប្រកួតសប្ដាហ៍ទី៣៨ចាញ់ក៏ដោយ។ ៣គ្រាប់របស់ Chelsea ធ្វើបានដោយកីឡាករ៣នាក់ផ្សេងគ្នាគឺ Ruben Loftus-Cheek, David Luiz និង Gonzalo Higuain។
ជ័យជម្នះនេះបានរុញឲ្យ Chelsea ឡើងទៅកាន់លេខ៣ ដាច់១ពិន្ទុពីក្រុមលេខ៤ Spurs និងគម្លាត៤ពិន្ទុពីក្រុមលេខ៥ Arsenal។ ចំពោះ Watford បន្តឈរលេខ១០លើតារាងពិន្ទុ PL ប៉ុន្តែពួកគេនៅសល់ឱកាសបានទៅលេង Europa League រដូវកាលក្រោយ ប្រសិនបានអាចរកឈ្នះ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup៕