ប្រធានក្រុម Liverpool គិតថា ក្រុមខ្លួនត្រូវការមានអព្ភូតហេតុដើម្បីលើកពាន PL
- 2019-05-06 11:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុម Liverpool គិតថា ក្រុមខ្លួនត្រូវការមានអព្ភូតហេតុដើម្បីលើកពាន PL
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Liverpool កីឡាករ Jordan Henderson បានលើកឡើងប្រាប់សារព័ត៌មាន UK Mediaកាលពីពេលថ្មីៗនេះថា ក្លឹបរបស់ខ្លួនត្រូវការមានអព្ភូតហេតុណាមួយ ដើម្បីបានឈ្នះពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
កីឡាកររូបនេះបាននិយាយថា៖ " ពួកកីឡាករ Liverpool ទាំងអស់នឹងមើលប្រកួតក្នុងយប់ថ្ងៃច័ន្ទនេះ (ប្រកួតរវាង Manchester City និង Leicester City) ប្រាកដណាស់ដែលយើងបន់ឲ្យមានអច្ឆរិយកើតឡើង '' ។
ប្រធានក្រុមរបស់ក្លឹប Liverpool រូបនេះបានបន្តថា៖ " City គេល្អហើយ តែយើងក៏ល្អដែរ។ ក្លឹបណាលើកពានក៏ដោយ ក៏សុទ្ធតែសក្ដិសមហើយ " ។
កីឡាកររូបនេះក៏បានប្រាប់ថា អតីតគ្រូបង្វឹករបស់ខ្លួនលោក Brendan Rodgers ដែលកំពុងដឹកនាំក្លឹប Leicester City នឹងមិនធ្វើឲ្យក្លឹបចាស់របស់គាត់ខកចិត្តទេ។
សូមបញ្ជាក់ផងដែរថា Liverpool ឈរលើកំពូលតារាង ហើយពេលនេះមាន ៩៤ពិន្ទុ ខណៈ Manchester City ឈរលេខ ២ មាន ៩២ពិន្ទុ តែមានមួយប្រកួតក្នុងដៃ៕
អានបន្ត៖