Busquets សម្រក់​ទឹក​ភ្នែក ហើយ​ថា Barcelona ចាញ់​ដោយ​សារ Liverpool ឆ្លាត​ជាង

  • 2019-05-08 02:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ធ្លាក់​ចេញ​ពី Champions League ទាំង​ភ្ញាក់ផ្អើល បន្ទាប់​ពី​ Liverpool សាង​រឿង​អភូតហេតុ​​វាយ​បក​យក​ឈ្នះ ៤-០ វិញ​​ជើង​ទី​ពីរ​វគ្គ​​ពាក់​កណ្ដាល​នៅ​ទឹក​ដី Anfield។

ខ្សែ​បម្រើ Sergio Busquet បាន​សម្រក់​ទឹក​ភ្នែក​ ពេល​ដែល​​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អេស្ប៉ាញ។ អំឡុង​ពេល​​នៅ Anfield ពោរពេញ​ដោយ​សំឡេង​ច្រៀង​បទ "you’ll never walk alone” Busquet បាន​និយាយ​ថា៖ "ពួក​គេ (Liverpool) ល្អ​ជាង​ពួក​យើង។ ពួក​គេ​ចាប់ផ្ដើម​ បន្ទាប់​ពី​នាទី​ដំបូង។

កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​បន្ត​ថា៖ "ពួក​យើង​មាន​ឱកាស​រក​​គ្រាប់​បាល់​ដែល​ចង់​បាន ប៉ុន្តែ​ធ្វើ​មិន​បាន។ ​ខ្ញុំ​មិន​​មាន​អ្វី​​និយាយ​ទៀត​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​សុំទោស​ទៅ​កាន់​អ្នក​គាំទ្រ។ បន្ទាប់​ពី​​ចាញ់​ Roma ឆ្នាំ​មុន ពួក​យើង​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ម្ដង​ទៀត​ទេ។ ខ្ញុំ​មិន​ដឹក​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​គ្រាប់​បាល់​ចុងម៉ោង​ទេ។ ពួក​គេឆ្លាត​ជាង​ពួក​យើង”។

សម្រាប់​រាត្រី​នេះ Ajax ត្រូវ​បើ​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន​ជួប Spurs ដើម្បី​រក​មួយ​ក្រុម​ទៅ​ជួប Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​កីឡដ្ឋាន Wanda Metropolitano ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ