Pochettino ថា ខ្លួននឹងចេញពី Spurs បើសិនជាបានឈ្នះ UCL
- 2019-05-08 11:03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino ថា ខ្លួននឹងចេញពី Spurs បើសិនជាបានឈ្នះ UCL
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Tottenham Hotspur លោក Mauricio Pochettino បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតប៉ះនឹង Ajax ថា លោកអាចនឹងចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដុងនេះ បើសិនជាក្លឹបនេះ ឈ្នះពាន UEFA Champions League.
លោកបានលើកឡើងថា៖ " ឈ្នះពាន Champions League ឬ? វាគួរតែអស្ចារ្យហើយ តែត្រូវបិទទំព័រប្រវត្តិសាស្ត្រ ៥ឆ្នាំ ហើយទៅផ្ទះវិញ " ។
លោកថា៖ " បើឈ្នះក្នុងស្ថានភាពនៅរដូវកាលនេះមែន ប្រហែលជាខ្ញុំត្រូវធ្វើអីផ្សេងហើយក្នុងពេលអនាគត " ។ លោកបានបញ្ជាក់ថា៖ " វាមិនមែនជារឿងលេងសើចទេ " ។ លោកបានប្រាប់ហេតុផលថា លោកមិនអាចធ្វើឲ្យមានអច្ឆរិយម្ដងទៀតនៅ Spurs ទេ។
សូមបញ្ជាក់ផងដែរថា Tottenham Hotspur បានចាញ់ក្លឹបហុល្លង់ Ajax ក្នុងលទ្ធផល ១-០ ក្នុងដីខ្លួនឯង ខណៈយប់នេះ ក្លឹបទាំងពីរនឹងជួបគ្នាក្នុងក្រុងអាស្ត៊ែរដាំ ក្នុងជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions league៕
អានបន្ត៖
មកដឹងពីតម្លៃរបស់ក្លឹបធំៗទាំង ៦ ក្នុង Premier Leauge
Hazard គ្រវីក្បាលហើយបរឡានចេញ ពេលមានគេសួរថា នឹងបន្តជាមួយ Chelsea ឬអត់