LG នឹងមានកម្មវិធីពិសេសមួយនៅថ្ងៃអាទិត្យទី១២ ខែឧសភា កុំភ្លេចទៅផ្សារអ៊ីអន ១
- 2019-05-09 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG នឹងមានកម្មវិធីពិសេសមួយនៅថ្ងៃអាទិត្យទី១២ ខែឧសភា កុំភ្លេចទៅផ្សារអ៊ីអន ១
ចន្លោះមិនឃើញ
មនុស្សស្រីម្នាក់ដែលបានបាត់បង់ភាពស្រស់ស្អាត មនុស្សស្រីម្នាក់ដែលបាត់បង់ពេលវេលាសំរាប់ខ្លួនឯង មនុស្សស្រីម្នាក់ដែលបានផ្តល់អ្វីៗ គ្រប់យ៉ាងអោយអ្នក មនុស្សស្រីម្នាក់ដែលបានបង្រៀនអ្នកមុនដំបូងគេបង្អស់។
មនុស្សស្រីម្នាក់ដែលតែងតែអោប និង ផ្តល់ស្នាមថើបអោយអ្នកស្ទើរតែគ្រប់ពេល!!! មនុស្សស្រីម្នាក់ដែលមានស្នេហាស្មោះត្រង់អោយអ្នកអស់មួយជិវិត ជាពិសេសមនុស្សស្រីម្នាក់ដែលជាជញ្ជាំងការពារភាពអាម៉ាសរបស់មនុស្សស្រីម្នាក់នោះមានឈ្មោះថា **“ម៉ែ”។**
អ្នកប្រហែលជាមិនចាំទេថាថ្ងៃអាទិត្យ ទី12 ខែឧសភា ខាងមុខនេះវាជាថ្ងៃអ្វី? តែអន្ថបទមួយនេះយើងនឹងនាំអ្នកទាំងអស់គ្នាអោយបានដឹងថាវាជាថ្ងៃអ្វី ហើយអ្វីដែលកាន់តែអស្ចរ្យជាងនេះទៀត យើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីកន្លែងដែលអ្នកទាំងគ្នា គួរតែនាំមនុស្សជាទីស្រលាញ់របស់អ្នកនៅទីនោះ?
ថ្ងៃអាទិត្យ ទី១២ ខែឧសភា គឺជាថ្ងៃបុណ្យ “ទិវា អ្នកម្តាយ” ឬជាភាសាបរទេសហៅថា “Mother’s Day” ដែលជាបុណ្យដ៏ធំមួយទូទាំងសកលលោក ហើយថ្ងៃបុណ្យ “ទិវា អ្នកម្តាយ” គឺជាថ្ងៃដែលគេប្រារព្ធឡើងដើម្បីរំលឹកពីគុណដ៏ធំធេងរបស់អ្នកម្ដាយដែលបានផ្តល់កំនើតដល់ពួកគេ អ្វីដែលពិសេសគឺដើម្បីបង្ហាញសេចក្ដីស្រលាញ់ចំពោះអ្នកម្ដាយគ្រប់រូប។
ទិវានេះបានប្រារព្ធឡើងមុនគេនៅ សហរដ្ឋអាមេរិក ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ យុវជន និស្សិត កម្មករ កម្មការិនី ក៏បានចូលរួមប្រារព្ធពិធីបុណ្យ “ទិវា អ្នកម្តាយ” នេះផងដែរ។
ដោយអ្នកខ្លះនឹងមានគម្រោងទិញកាដូរ បាច់ផ្កា នំខែក ឬក៏របស់មានតំម្លៃផ្សែងៗ ជូនចំពោះអ្នកម្តាយរបស់ពួគេនៅក្នុងថ្ងៃនោះផងដែរ។ ចំណែកឯកូនៗ ដែលនៅឆ្ងាយពីអ្នកម្តាយរបស់ពួកគេ អ្នកខ្លះក៏នឹងមានគម្រោងទូរសព្ទទៅជូនពរអ្នកម្តាយរបស់ខ្លួនពីចម្ងាយអោយមានសុខភាពល្អ និងរឹងមាំ។ ជាបទពិសោធន៍ពីលើកមុនៗ ក៏សង្គេតឃើញថាមានអ្នកខ្លះទៀតបានបង្ហាញអារម្មណ៍ស្រឡាញ់ និងជូនពរអ្នកម្តាយរបស់ពួកគេតាមរយៈបណ្តាញសង្គមហ្វេសប៊ុកទៀតផង។
ក្នុងនោះផងដែលនៅឯផ្សារទំនើប Aeon Mall I នឹងមានរៀបចំកម្មវិធីដ៏អស្ចារ្យដែលមានឈ្មោះថា “ផ្ទះកក់ក្តៅ និងម្ដាយឆ្លាតវៃ” ចាប់ពីថ្ងៃសៅរ៍ ទី១១ខែឧសភា រហូតដល់ ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
អ្វីដែលកាន់តែពិសេស និងប្លែកជាងនេះទៅទៀតអ្នកទាំងអស់គ្នាអាចចូលរួមបញ្ជេញអារម្មណ៍ពិតរបស់អ្នក ទៅកាន់អ្នកម្តាយជាទីស្រលាញ់ ដោយក្នុងកម្មវិធីក៏នឹងមានរៀបចំជាការប្រកួតប្រជែងយករង្វាន់ធំៗ ជាច្រើនទៀត ក្រោមប្រធានបទ “តើអ្នកម្តាយមានន័យយ៉ាងដូចម្តេចសំរាប់អ្នក?”