​មុខងារ 3D ​មាន​លើ Google Search ​​ហើយ!

  • 2019-05-09 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ Keynote I/O ឆ្នាំ ២០១៩ ​ដែល​ទើប​នឹង​បញ្ចប់​ទៅ​កាល​ពី​ម្សិលមិញ ​បាន​ប្រកាស​ចេញ​មុខងារ​ជា​ច្រើន​លើ Google។ ​ក្នុង​នោះ​ដែរ ​មុខងារ​ពេញ​និយម​មួយ​គឺ 3D ​ទើប​នឹង​ត្រូវ​បាន Google Search ប្រកាស​ជា​ផ្លូវការ។

​ចំពោះ​របៀប​ស្វែង​រក​ព័ត៌មាន​ឲ្យ​បង្ហាញ​ជាបច្ចេកវិទ្យា AR នេះ អ្នក​គ្រាន់​តែ​ចូល​ទៅ​ Google ហើយ​រក​ពាក្យ​ថា view 3D ​ជា​ការស្រេច។ ជាង​នេះ​ទៀត ​បើ​ដើម្បី​កាន់តែ​យល់​ច្បាស់​ពី Project ​នោះ ​អ្នក​ក៏​អាច​យក​លទ្ធផល​ទៅ​រក​នោះ ​ដាក់​លើ​វត្ថុ​ពិត​ជាក់​ស្ដែង​ដែល​ជា​ប្រភេទ​3D ដែរ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា