Toyota Hilux រូបរាងជំនាន់ទី ១ ដល់បច្ចុប្បន្នខុសគ្នាមើលសឹងមិនស្គាល់
- 2019-05-10 01:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Hilux រូបរាងជំនាន់ទី ១ ដល់បច្ចុប្បន្នខុសគ្នាមើលសឹងមិនស្គាល់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តប្រភេទ Pick Up របស់ខ្លួន ម៉ូដែលប្រភេទ Hilux ដល់ស៊េរីឆ្នាំ ២០១៩ ដែលមាន ៣ ជម្រើសដូចជា Hilux Revo Standard, Hilux Revo Premium, និង Hilux Revo Rally ដែលផលិតឡើងសម្រាប់អបអរខួប ៥០ ឆ្នាំនៃការវិវត្តន៍របស់ត្រកូលរថយន្ត Hilux Revo នេះ។
* [Toyota ចេញរថយន្ត Pick Up ម្តង ៣ ស៊េរី មានមួយពិសេសជាងគេ](http://news.sabay.com.kh/article/1065902#utm_campaign=onpage)
រថយន្តប្រភេទដឹកជញ្ជូននេះតាំងពីជំនាន់ទី ១ រហូតដល់បច្ចុប្បន្នដែលមានការកែប្រែរូបរាង រួមជាមួយបច្ចេកវិទ្យាថ្មីៗចុងក្រោយ ដែលគ្រប់គ្នាឃើញហើយមិនសឹងមិនស្គាល់។
ខាងក្រោមនេះជារូបរាង Hilux ចាប់ពីជំនាន់ទី១ រហូតដល់បច្ចុប្បន្ន៖
ជំនាន់ទី ១ (១៩៦៨-១៩៧២)
រថយន្ត Hilux បានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩៦៨ ដែលជារថយន្តប្រភេទថ្មី និងទទួលបានកាគាំទ្រយ៉ាងខ្លាំងនៅទីក្រុង Briska និង Lighl Stout ប្រទេសអាល់ហ្សេរី។
ជាប្រភេទរថយន្តមានម៉ាស៊ីនចំណុះ ១.៥ លីត្រ និងមានកម្លាំង ៧០សេះ ភ្ជាប់ជាមួយការប្រើប្រាស់ប្រអប់លេខដៃ ៤វគ្គដែលបានបំពាក់លើរថយន្ត ហើយអាចផ្ទុកអ្នកដំណើរបាន ៣នាក់ និងអាចដឹកទំនិញបាន ១តោន។
ជំនាន់ទី ២ (១៩៧២-១៩៧៨)
ជំនាន់ទី ២ នេះត្រូវបានដាក់លក់នៅលើទីផ្សារនៅខែ ឧសភា ឆ្នាំ ១៩៧២។ សម្រាប់ប្រវែង និងសមត្ថភាពផ្ទុកអតិបរមា ត្រូវបានរក្សាទុកដូចជំនាន់ទី ១ដដែល ប៉ុន្តែម៉ាស៊ីនត្រូវបានផ្លាស់ប្ដូរទាំងស្រុងដែលមានដល់ទៅ ២ប្រភេទផ្សេងគ្នាគឺ ទំហំ ២.០ លីត្រមានកម្លាំង ១០៥ សេះ និង ១.៥លីត្រ ដើម្បីផ្ដល់ភាពងាយស្រួលបើកបរផ្លូវឆ្ងាយ។
ជំនាន់ទី ៣ (១៩៧៨-១៩៨៣)
ជំនាន់ទី ៣ នេះត្រូវបានចេញលក់នៅខែ កញ្ញា ឆ្នាំ ១៩៧៨។ ជំនាន់មានច្រើនម៉ូដែល ប៉ុន្ដែសម្រាប់ម៉ូដែលមានភាពនិយមជាងនេះគឺ Super Deluxe ព្រោះវាត្រូវបានវិវត្តន៍ផ្នែកខាងក្រោយដែលមានប្រវែង ៩០ មីលីម៉ែត្រ និងអាចផ្ទុកទំនិញបានច្រើនជាងមុន ជាពិសេសបានបំពាក់ហ្រ្វាំងថាស (Disc) នៅផ្នែកខាងមុខរួមជាមួយការប្រើប្រាស់បូមដាច់ដោយឡែក ប្រភេទស្លាបប្រចៀវ ធ្វើឲ្យម៉ូដែលនេះមានសមត្ថភាពកាន់តែប្រសើរក្នុងពេលបើកបរ។
ជំនាន់ទី ៤ (១៩៨៣-១៩៨៨)
ជំនាន់ទី ៤ត្រូវបានចាប់កំណើតឡើងនៅខែ វិច្ឆិកា ឆ្នាំ ១៩៩៨៣។ ជំនាន់នេះមាន ២ម៉ូដែលទទួលបានការគាំទ្រខ្លាំង និងត្រូវទទួលបានផាសុខភាពក្នុងការបើកបរ។ នេះជាជំនាន់ដែល Hilux ត្រូវបានផ្លាស់ប្ដូររូបរាងទាំងស្រុង និងបាននាំមកជាមួយនូវបច្ចេកវិទ្យានៃការប្រើបប្រាស់ប៉ុងពីរ (4WD).
ជំនាន់ទី ៥ ( ១៩៨៨-១៩៩៧)
ជំនាន់ទី ៥ ត្រូវបានលេចរូបរាងជាផ្លូវការនៅខែ កញ្ញា ឆ្នាំ ១៩៨៨។ ជំនាន់ត្រូវបានផ្ដោតសំខាន់នៅលើ ៣ចំណុចសំខាន់ៗគឺ កម្លាំងខ្លាំង ភាពរឹងមាំ និងផាសុខភាព។ ជាជំនាន់ដែលអ្នកប្រើប្រាស់បានគ្រប់កាលៈទេសៈ ជាពិសេសផ្នែកខាងក្នុងត្រូវបានរចនាថ្មី និងឧបករណ៍បំពាក់សម្បូរបែប ដែលធ្វើឲ្យម៉ូដែលមួយនេះកាន់តែមានលក្ខណៈបែបគ្រួសារ។
ជំនាន់ទី ៦ (១៩៩៧-២០០៤)
បានបង្ហាញខ្លួនដំបូងនៅខែ កញ្ញា ឆ្នាំ ១៩៩៧។ ជាការរួមបញ្ចូលគ្នានៃការប្រើប្រាស់សម្រាប់អាជីវកម្ម និងលក្ខណៈគ្រួសារ ដែលបានអភិវឌ្ឍន៍គ្រោង រថយន្តកាន់តែប្រសើរជាងមុន ទាំងទំហំនិងកម្ពស់នៃរថយន្ត ជាមួយនិងឧបករណ៍ក៏ទាន់សម័យ ផ្នែកខាងក្នុងមានភាពស្ងាត់ល្អពេលម៉ាស៊ីនដំណើរការ។ ក្នុងខែ វិច្ឆិកា ជម្រើសថ្មីមួយទៀតត្រូវបានប្រកាសចេញ ដែលបានវិវត្តន៍ខ្លួនមានទំហំ ១០០ មិល្លីម៉ែត្រ និងប្រើប្រាស់ទ្វារបួន អាចផ្ទុកអ្នកដំណើរបានច្រើនជាងមុន និងធំទូលាយ។
ជំនាន់ទី ៧ ( ២០០៤-២០១៥)
ជំនាន់នេះ Hilux បានវិវត្តន៍ខ្លួនទៅជាប្រភេទ Pick Up ថ្មីដែលត្រូវបានដាក់លក់នៅលើទីផ្សារនៅខែ សីហា ឆ្នាំ ២០០៤ ក្នុងបណ្ដាលប្រទេសជាង ១៤០ ក្នុងពិភពលោក។ រថយន្តស៊េរីថ្មីបានផ្ដល់ជូនអតិថិជននូវផាសុកភាព ជាមួយការរចនាផ្នែកខាងក្នុងមានភាពធំទូលាយ។ ជំនាន់ទី ៧នេះត្រូវបានផលិតឡើងក្នុងប្រទេសថៃ អាហ្វ្រិកខាងត្បូង និងអាហ្សង់ទីន សម្រាប់ផ្ដល់ការចែកចាយយ៉ាងរហ័សក្នុងតំបន់ទាំងនេះ។
ជំនាន់ទី ៨ (២០១៥-បច្ចុប្បន្ន)
ជំនាន់នេះត្រូវបានដាក់លក់ក្នុងខែ ឧសភា ឆ្នាំ ២០១៥។ ដើម្បីឆ្លើយតបទៅនិងបញ្ហាប្រឈម ជាមួយការរំពឹងទុករបស់អតិថិជន ដែលបានជួបប្រទះ ក្រុមហ៊ុនបានធ្វើដំណើរជុំវិញពិភពលោក ដើម្បីប្រមូលព័ត៌មានយកមកអភិវឌ្ឍន៍ ឲ្យកាន់តែប្រសើរឡើងដោយផ្ដោតសំខាន់លើភាពរឹងមាំ។ Hilux ជំនាន់ត្រូវបានបំពាន់ជាមួយប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរ និងកាត់បន្ថយសំឡេងរំខានក្នុងពេលបើកបរ និងប្រើប្រាស់ម៉ាស៊ុតតិចដដែល។