Chelsea នឹង​ទៅ​លេង​មិត្តភាព​នៅ​អាមេរិក​មុន​ពេល Final នៃ UEL

  • 2019-05-10 12:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea នឹង​ទៅ​លេង​មិត្តភាព​ទល់​នឹង​ក្លឹប​ New England Revolution នៅ​រដ្ឋ​ម៉ាសាឈូសេត​ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី១៥​ ខែ​ឧសភា ខណៈ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Europa League ប៉ះ​នឹង​ Arsenal ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ នៅ​ប្រទេស​អាហ្សេបៃហ្សង់។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​ អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri មាន​ភាព​ខឹង​សម្បារ​ ដោយ​សារ​តែ​ ការ​ប្រកួត​មិត្តភាព​ធ្វើ​ឲ្យ​កីឡាករ​របស់​គាត់​អស់​កម្លាំង​។

លោក​បាន​និយាយ​ថា​ កីឡាករ​គួរ​តែ​សម្រាក​ក្នុង​ក្រោយ​ប្រកួត​បញ្ចប់​ Premier League ហើយ​ចំណាយ​ពេល ១០​ថ្ងៃ​ ដើម្បី​ត្រៀម​ប៉ះ Arsenal។

ប្រកួត​មិត្តភាព​នេះ​ត្រូវ​បាន​រៀប​ចំ​តាំង​ពី​ ខែ​មីនា​មក​ម្ល៉េះ ដោយ​ម្ចាស់​ក្លឹប​ Roman Abrahamovic និង​Robert Kraft។ ប្រកួត​នេះ​ដែរ​ធ្វើ​ឡើង​ដើម្បី​រៃ​អង្គាស​ ដើម្បី​ប្រឆាំង​នឹង​ការ​រើស​អើង​៕

អាន​បន្ត​៖

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី