​OnePlus 7 Pro 5G ​អត់​មាន​លក់​នៅ​អាមេរិក​ទេ

  • 2019-05-15 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អំឡុង​ពេល​ប្រកាស​ចេញ​ផ្លូវការ OnePlus 7 / 7 Pro ​ក្រុមហ៊ុន​មិន​បាន​បញ្ចេញ​ម៉ូឌែល 7 Pro 5G ក៏​ពិត​មែន ​ក៏​ប៉ុន្តែ​មាន​ដំណឹង​រសើប​មួយ​ថា ​ក្រុមហ៊ុន​នឹង​ចេញ​លក់​នៅ​តែ​ចក្រភព​អង់គ្លេស​មុន​គេ​បង្អស់។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OnePlus បាន​ប្រាប់​គេហទំព័រ ​TechRadar ថា ​យើង​នឹង​ដាក់​លក់​ផ្តាច់​មុខ​តែ​នៅ​ក្នុង​ EE ​ប៉ុណ្ណោះ។ (EE Limitedជា​ក្រុមហ៊ុន ISP ​របស់​ចក្រភព​អង់គ្លេស​ដែល​ផ្ដល់​សេវា Network ​ធំ​ជាង​គេ ​និង​ផ្ដល់​បទពិសោធន៍​ភ្ជាប់ 5G បាន​ល្អ​ជាង​គេ សម្រាប់​គ្រប់​ក្រុមហ៊ុន​ស្មាតហ្វូន​នានា។) សម្រាប់​ទីផ្សារ​បន្ទាប់​អាច​ជា​ប្រទេស​ហ្វាំង​ឡង់។

​លោក​បន្ត​ថា ​តម្លៃ​ប្រហែល​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ ​ចំពោះ​ម៉ូឌែល 5G ​នឹង​ថ្លៃ​ជាង​ម៉ូឌែល 7 Pro ចំនួន ២០០ ទៅ​ ៣០០ ដុល្លារ​ក្នុង​មួយ​គ្រឿង។ ​ចំពោះ​ថ្ងៃ​ប្រកាស​ផ្លូវការ​សុំ​លាក់​សិន។

​យ៉ាង​ណា​មិញ ​គេ​ដឹង​ថា​ទាំង​ម៉ូឌែល 7/ 7Pro ​ពេល​បច្ចុប្បន្ន​ក៏​គេ​មិន​ទាន់​ឃើញ​ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក​ដែរ ​ទាំង​ដែល​ទី​ស្នាក់​ការ​​ទី ២ ​របស់ OnePlus ​ស្ថិត​ក្នុង​តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ធំ​ជាង​គេ​នៅ​អាមេរិក​៕​

OnePlus 7 Pro 5G

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា