Facebook បើកកន្លែងដដែលសារថ្មី ដែលជាចំណុចធ្លាប់គេ Hack ចូលឆ្នាំមុន
- 2019-05-15 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook បើកកន្លែងដដែលសារថ្មី ដែលជាចំណុចធ្លាប់គេ Hack ចូលឆ្នាំមុន
ចន្លោះមិនឃើញ
មុខងារ View as profile ដែលរងការវាយប្រហារកាលពីពាក់កណ្ដាលឆ្នាំ ២០១៨ ត្រូវបានដាក់ឲ្យដំណើរការសារជាថ្មី។ មុខងារនេះធ្លាប់បិទម្តងហើយ បន្ទាប់ពីមានការប្ដឹងផ្តល់ពីអ្នកប្រើប្រាស់ថាជាទ្វារសម្រាប់ Hacker ចូលយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេជាង ៥០ លានគណនី។
Facebook បានសរសេរនៅក្នុងប្លុករបស់ខ្លួនថា មុខងារ ‘View As’នេះមានអត្ថប្រយោជន៍ យើងចង់ដាក់វាសារថ្មីវិញ តែយើងនឹងបង្កើនសុវត្ថិភាពឲ្យខ្ពស់ជាងមុន។ View as ថ្មីនេះ មានបែងចែកជា ២ គឺ “View As Public” និងបន្ថែមព័ត៌មាន “Edit Public Details”។
យ៉ាងណាមិញ View as ជាមុខងារដែលផ្ដល់ភាពងាយស្រួលក្នុងការមើល Profile ខ្លួនឯង ថាមានព័ត៌មានគ្រប់គ្រាន់ឬនៅ ពេលគេមើលមក ឬក៏សម្រាប់ពេលមនុស្សផ្សេងថ្មីដែលមិនមែនជាមិត្តអ្នកចង់ Add មកអ្នក គេអាចមើលតាមមុខងារនោះបាន។ សម្រាប់ប្រទេសដែលដាក់ឲ្យដំណើការឡើងវិញ Facebook មិនបានបង្ហើបនោះទេ ប្រហែលជាត្រូវអាប់ដែតជំនាន់ថ្មី ទើបអាចមើលឃើញវិញ៕