ឡូយម្ល៉េះ! ចង់ទស្សនា Battle of the Bands Cambodia ​បានសំបុត្រឥតគិតថ្លៃ យ៉ាងងាយស្រួល​

  • 2019-05-17 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ Battle of the Bands Cambodia 2019 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ កាន់​តែ​កៀក​ចូល​មក​ដល់​ខាង​មុខ​នេះ ​នៅ​ផ្សារ​ទំនើប Exchange Squre ​។ ​​ទន្ទឹម​នឹង​នេះ ដើម្បី​បាន​ចូល​ទស្សនា ​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ​លោក​អ្នក​អាច​មក​ទទួល​សំបុត្រ​ឥត​គិត​ថ្លៃ យ៉ាង​ងាយ​ស្រួល។

​តាម​ការ​បញ្ជាក់​ពី កញ្ញា ​ម៉ាប់ ស្រី​មុំ ​ ​ជំនួយ​ការ​ផលិត​ករ ប្រាប់​ថា ​​លោក​អ្នក​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ តែ​ត្រូវ​មាន​ខ្សែ​ដៃ (​ដូច​ក្នុង​រូប​) ដោយ​​កន្លែង​យក នៅស្តង់ Cellcard ដើម្បីទទួលបានអាវយឺត ព្រមទាំង កាដូស្រស់ស្អាត ជាច្រើន ឬក៏នៅច្រកចូលរបស់ Battle of the Bands Cambodia ផ្ទាល់ក៏បាន។

ម្យ៉ាង​ទៀត ​លោក​អ្នក​​អាច​កក់​សំបុត្រ​តាម​រយៈ​​ link ​នេះ ​ ដោយ​ឥត​គិត​ថ្លៃ ផង​ដែរ។ សូម​បញ្ជាក់​ថា កន្លែង​មាន​កំណត់ ហើយ​សំបុត្រ​ក៏​មាន​កំណត់​ដែរ ​ដូច្នេះ​សូម​រួស​រាន់​ឡើង។

កុំ​ភ្លេចណា ចូល​រួម​កម្មវិធី ​ Battle of the Bands Cambodia ​​ថ្ងៃ​សៅរិ៍​ ទី២៥ ខែ​ ឧសភា ​ទាំង​អស់​គ្នា ​ដើម្បី​ចង់​ដឹង​ថា ​ក្រុម​ណា​នឹង​ទ​ទួល​បាន​ជយ​លា​ភី​ពី​កម្មវិធី​អស្ចារ្យ​នេះ។

​​ទាំង​៤​ក្រុម​នោះ​រួម​មាន ​ក្រុម Hashtag ក្រុម Sweet Band ​ក្រុម Batbangers និង​ក្រុម De' first ​។ សម្រាប់​​ជយ​លាភី​នៃ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម