តិចនិក ៧ ចំណុច ជួយឲ្យម៉ាស៊ីន iPhone ដើរលឿនជាងមុន
- 2019-05-20 04:03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៧ ចំណុច ជួយឲ្យម៉ាស៊ីន iPhone ដើរលឿនជាងមុន
ចន្លោះមិនឃើញ
គ្មាននរណាជៀសផុតពីបញ្ហា iPhone ដំណើរការយឺត ឬរអាក់រអួលបាននោះទេ ដំណោះស្រាយថ្មី Sabay បង្ហើប ៧ ក្បាច់ អាចសាកល្បងយកទៅអនុវត្តតាម ល្មមនឹងអាចជួយឲ្យម៉ាស៊ីនអ្នកអាចដំណើរការបានរហ័សជាងមុន និងប្រើពេលខ្លីបំផុត។
១. កំណត់ការលោតសារ Notification
មិនត្រូវឲ្យ App មានលើឧបករណ៍ លោត Notification ទាំងអស់នោះឡើយ ផ្ទុយទៅវិញអ្នកគួរទម្លាប់បើកតែសម្រាប់កម្មវិធី-ហ្គេមដែលចាំបាច់ប៉ុណ្ណោះ ព្រោះការលោតសារជូនដំណឹងច្រើនក្នុងពេលតែមួយ ជាកត្តាចាំបាច់ដំបូងដែលអ្នកត្រូវកែសម្រួល។
២. កុំភ្លេច Update ទៅ iOS ជំនាន់ក្រោយ
ល្បឿនរអាក់រអួលខ្លះក៏ទាក់ទងមកពី Bugs ដែលត្រូវទទួលការកែកំហុសឆ្គងក្នុងជំនាន់ iOS ចុងក្រោយ ដើម្បី Update បានសូមចូលទៅ Settings > General > Software Update រង់ចាំការបញ្ជាក់ប្រាប់តាមជំហាននីមួយៗ។
៣. ត្រួតពិនិត្យទំហំអង្គផ្ទុក
ពិសេសសម្រាប់អ្នកប្រើ iPhone ទំហំ 16GB ត្រូវត្រួតពិនិត្យពីទំហំអង្គចងចាំនៅសល់ជាប្រចាំ ក៏ដូចជាលុបឯកសារមិនចាំបាច់មួយចំនួនដូចជារូបភាព វីដេអូ ឬ App មិនប្រើប្រាស់។ ដើម្បីឆែកសូមចូលទៅកាន់ Settings > General > iPhone Storage។
៤. សម្អាត History និង Cookies
ប្រើប្រាស់កាន់ឆ្នាំមិនធ្លាប់សម្អាត Cookies លើ Safari ចោលម្តង ក៏អាចបង្កផលប៉ះពាល់ដល់ល្បឿនម៉ាស៊ីននិងអង្គផ្ទុក ព្រោះឯកសារលើអ៊ីនធឺណិតមានដូចជារូបភាព ឬមុខងារ Website ណាមួយ រមែងរក្សាទុកក្នុង Cache នៃឧបករណ៍របស់យើង។ ងាយស្រួលសម្អាតត្រង់ចំណុចនេះ ដោយត្រឹមចូលទៅ Settings > Safari រើសយក Clear History and Website Data។
៥. បិទមុខងារ Background App Refresh
ជាមុខងារឲ្យកម្មវិធីណាមួយក្នុង Background បន្តដំណើរការ ថ្វីបើអ្នកចេញមកខាងក្រៅលើ Homscreen ក៏ដោយ ពោលជាផលមិនល្អសម្រាប់ដំណើរការម៉ាស៊ីន ចំណុចនេះហើយអ្នកគួរបិទចោលមុខងារមិនសំខាន់មួយនេះ។ ចូលទៅ Settings > General រើសយក Turn Off លើមុខងារ Background App Refresh។
៦. ប្តូរថ្មថ្មី
វដ្តសាកនៃថ្មមួយគ្រាប់មានការកំណត់ទៅតាមរយៈពេលដែលអ្នកប្រើ ម្ល៉ោះហើយបើថ្មមិនសូវកាន់ ក៏អាចធ្វើឲ្យម៉ាស៊ីនដើរយឺតបានដូចគ្នា។ ការផ្លាស់ប្តូរថ្មថ្មី មានតម្លៃខ្ពស់ទាបទៅតាមម៉ាស៊ីន ឬអាចឆែកមើលឲ្យបានច្បាស់តាមរយៈមុខងារសាកល្បង Battery Health ក្នុង Settings ដឹងពីទំហំផ្ទុកអតិបរមាខាងក្នុងថ្ម បើភាគរយកាន់តែទាបកាន់តែកំពុងចុះអន់ថយ លាយឡំការឆែកមើលកម្មវិធីដែលស៊ីថ្មខ្លាំងបំផុត។
៧. Restore ម៉ាស៊ីនថ្មី
ជាមធ្យោបាយចុងក្រោយ ប៉ុន្តែទាមទារពេលវេលាក្នុងការចម្លងចេញចូលទិន្នន័យក្នុងម៉ាស៊ីន (ចូលក្នុង PC ឬលើ iCloud) មុនពេល Restore តាមរយៈកម្មវិធី iTunes លើកុំព្យូទ័រ៕