ហេតុអ្វីពេលជិះយន្តហោះ ត្រូវបិទទូរសព្ទ ឬដាក់ Airplane Mode?
- 2019-05-20 04:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីពេលជិះយន្តហោះ ត្រូវបិទទូរសព្ទ ឬដាក់ Airplane Mode?
ចន្លោះមិនឃើញ
ពេលចូលដល់ក្នុងយន្តហោះ ប្រាកដជាមានការណែនាំឲ្យម្ចាស់ស្មាតហ្វូនបិទទូរសព្ទ ឬដាក់ Airplane mode ជាពិសេសពេលមុនហោះឡើង និងពេលចុះចត។ តើហេតុអ្វីចាំបាច់ធ្វើបែបនេះ?
លោក Nikita Schmidt ជាអ្នកបើកយន្តហោះ បានពន្យល់ថា បើអ្នកមិនបិទ ឬមិនប្រើមុខងារ Airplane mode លើទូរសព្ទអំឡុងពេលហោះហើរ ប្រព័ន្ធទូរសព្ទអាចរំខានដល់អ្នកបើកបរ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍លើអាកាស។ ប៉ុន្តែការរំខានមិនខ្លាំងដល់ថ្នាក់ មានចំណាត់ការលើទូរសព្ទអ្នកដំណើរឡើយ។
ការបញ្ចេញកម្រិតវិទ្យុសកម្មរបស់ទូរសព្ទ អាចខ្លាំងដល់ទៅ 8W ធ្វើឲ្យរំខានតិច ឬច្រើនដល់រលកសញ្ញា។
ការបើកប្រើមុខងារ Airplane mode អំឡុងពេលជិះយន្តហោះ មិនត្រឹមតែជួយធានាសុវត្ថិភាពអ្នកក៏ដូចជាអ្នករួមដំណើរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញការគោរពដល់អ្នកបើកបរយន្តហោះផងដែរ៕