CEO របស់ ONE បើកផ្លូវឲ្យ Rodtang ទើបឈ្នះ សុខ ធី ប៉ះម្ចាស់ខ្សែក្រវាត់ពិភពលោក

  • 2019-05-24 01:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​លំដាប់​អាស៊ី​ ONE ជើង​ខ្លាំង​ថៃ​ Rodtong ទទួល​បាន​ភ្លើង​ខៀវ​ពី​ម្ចាស់​សង្វៀន​ឲ្យ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​គឺ​កីឡាករ​ Jonathan Haggerty​ ដែល​​ទើប​​យក​ខ្សែ​ក្រវាត់​បាន​ពី​កីឡាករ​ថៃ​ Sam-A Gaiyanghadao។

Rodtang ពេល​វ៉ៃ​ជា​មួយ សុខ ធី (រូបថត៖ ONE)

អ្នក​ប្រដាល់​ថៃ​ដែល​រហស្សនាម​«បុរស​ដែក»​ Rodtang ​បាន​​​និយាយ​លើ​សង្វៀន​ក្រោយ​ឈ្នះ​ សុខ ធី​ថា​ ៖«​ពេល​ប្រកួត​ ខ្ញុំ​ត្រូវ​តែ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​ដើម្បី​ធានា​​កន្លែង​ដែល​ខ្ញុំ​អាច​វ៉ៃ​ដណ្តើម​​ខ្សែ​ក្រវាត់​បាន។ ខ្ញុំ​ពិត​ជា​​ចង់​វ៉ៃ​ជា​មួយ​គេ (Jonathan)។ ខ្ញុំ​ចង់​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពី​គេ។ ខ្ញុំ​គិត​​ថា​ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ វ៉ៃ​ជា​មួយ​ Jonathan ខ្ញុំ​​ជឿ​ជាក់​លើ​ខ្លួន​ឯង​១០០​%​ ហើយ​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក»។

ចំណែក​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Jonathan Haggerty មួយ​សប្ដាហ៍​ក្រោយ​ពេល​ដណ្តើម​ខ្សែ​ក្រវាត់​បាន​សម្រេច​ពី​ម្ចាស់​ខ្សែ​ក្រវាត់​ Sam-A បាន​ឆ្លើយ​តប​វិជ្ជមាន​វិញ​ថា​ រូប​គេ​ចង់​ឲ្យ​ Rodtang ក្លាយ​ជា​ដៃ​គូ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​លាន​ទូ​ទំាង​ពិភព​លោក។

Jonathan Haggerty គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក (រូបថត៖ ONE)

ទោះ​បី​ជា​យ៉ាង​ណា​ ពេល​វេលា​ និង​ទី​កន្លែង​នៃ​ការ​ប្រកួត​របស់​​ជើង​ខ្លាំង​ទាំង​ពីរ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ឡើយ​ ប៉ុន្តែ​គូ​នេះ​ត្រូវ​បាន​ នាយក​ប្រតិបត្តិ​(CEO) និង​ជា​ប្រធាន​របស់​ ONE ​ជន​ជាតិ​ថៃ​គឺ​លោក​ Chatri Sityodtong បើក​ភ្លើង​ខៀវ​​ហើយ​ និង​ត្រូវ​បាន​គេ​រំពឹង​​ប្រកាស​ជា​ផ្លូវ​ការ​​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី