Facebook លុបអាខោនក្លែងក្លាយ បានជិតពាក់កណ្ដាលនៃចំនួនប្រជាជនសរុបលើលោក

  • 2019-05-24 03:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​​​មួយ​ដែល​រៀប​រាប់​លម្អិត​ថា​ចន្លោះ​ពី​ខែ​តុលា​ឆ្នាំ ២០១៨ ដល់​ខែ​មីនា​ឆ្នាំ ២០១៩ មាន​ Post និង​គណនី​ចំនួន​ប៉ុន្មាន​ ត្រូវ​បាន​បោស​សម្អាត​ពី​បណ្ដាញ​របស់​ខ្លួន។

ក្នុង​អំឡុង​ពេល​ ៦ ខែ​នេះ Facebook បាន​លុប​ចេញ​នូវ​គណនី​ក្លែងក្លាយ​ជាង​ ៣ ពាន់​លាន​គណនី ជា​ចំនួន​ច្រើន​បំផុត​មួយ។ ការ​កើន​ឡើង​នៃ​ចំនួន​គណនី​ក្លែង​ក្លាយ​នេះ​ក៏​ដោយ​សារ​មាន​ជន​ខិល​ខូច​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ស្វ័យប្រវត្តិ​មួយ ដើម្បី​បង្កើត​​គណនី​ក្លែងក្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំ។

ប៉ុន្តែ Facebook បាន​ប្រទះ​ឃើញ និង​លុប​ចេញ​ភ្លាមៗ​ក្នុង​ពេល​ត្រឹម​តែ​ប៉ុន្មាន​នាទី មុន​នឹង​គណនី​ក្លែង​ក្លាយ​ទាំង​នោះ មាន​ឱកាស​បំពុល​លើ​បណ្ដាញ​​ខ្លួន។ Facebook បាន​ឲ្យ​ដឹង​ដែរ​ថា​ ៥% នៃ​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ សុទ្ធ​សឹង​ជា​គណនី​ក្លែង​ក្លាយ​ទាំង​អស់៕​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម