Pep ​ទៅ​ដឹក​នាំ Juventus ? ជា​រឿង​គួរ​ឱ្យ​ចង់សើច​បំផុត​

  • 2019-05-24 03:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Pep ​ទៅ​ដឹក​នាំ Juventus ? ជា​រឿង​គួរ​ឱ្យ​ចង់​សើច​បំផុត”។ នេះ​ជា​សម្ដី​របស់​លោក Alberto Galassi​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្លឹប​នៅ​អង់គ្លេស​។

លោក Pep Guardiola ​ជា​អ្នក​ចាត់​ការ​ដឹក​នាំ​ក្រុម Manchester City ​លើក​ពាន​រង្វាន់​ក្នុង​ស្រុក​ដល់​ទៅ​៣​ឯ​ណោះ​គឺ Premier League , FA Cup ​និងCarabao Cup ​នា​រដូវ​កាល​នេះ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​បាន​ល្អ ​ហើយ​ក្រុម Juventus ​ឯ​ណោះ ​បាន​បណ្ដេញ​អ្នក​ចាត់ការ Allegri ​ចេញ​ផង​នោះ ​ស្រាប់​តែ​កាសែត​នៅ​អ៊ីតាលី ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​​ថា​លោក Pep ​នេះ ​នឹង​ទៅ​ដឹក​នាំ​ក្រុម Juventus ​ហើយ ​ដោយ​ថែម​ទាំង​ចុះ​កុងត្រា​ដល់​៥​ឆ្នាំ​ថែម​ទៀត។

លោក Alberto Galassi​

ដំណឹង​នេះ ​បាន​ធ្វើ​ឱ្យ​លោក Alberto Galassi​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​ក្លឹប​នៅ​អង់គ្លេស​ហួស​ចិត្ត​យ៉ាង​ខ្លាំង ​ហើយ​លោក​បាន​ហៅ​វា​ថា​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​បំផុត។ ជាមួយ​កុងត្រា​នៅ Etihad Stadium ​រហូត​ដល់​ឆ្នាំ​២០២១ ​ហើយ​ដឹក​នាំ​ក្រុម​ជោគជ័យ​ថែម​ទៀត​នោះ ​លោក Galassi ​គិត​ថា​ក្រុម Man City ​ប្រហែល​មិន​ឱ្យ​លោក Pep ​ចាកចេញ​ដោយ​ស្រួល​ៗ​យ៉ាង​នេះ​នោះ​ទេ។

មួយ​វិញ​ទៀត ​លោក​ក៏​បាន​បន្ទោស​ទៅ​ខាង​សារព័ត៌មាន​អ៊ីតាលី​ដែរ​ថា​មិន​គួរ​ជំរុញ​ឱ្យ​មាន​ការ​ផ្សាយ​ដំណឹង​ដូច្នេះ​ឡើយ ព្រោះ​វា​ជា​ដំណឹង​ពិបាក​នឹង​កើត​ឡើង​ខ្លាំង​ណាស់។ Pep ​ជា​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ម្នាក់ ​ខណៈ​ដែល​ដឹក​នាំ​ក្រុម Man City ​មិន​ទាន់​ដល់​គោលដៅ​នៅ​ Champions League ​ផង​នោះ ​គឺ​មិន​អាច​ចាកចេញ​ងាយ​ៗ​យ៉ាង​នេះ​ឡើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី