បុរសខ្មែរ​ម្នាក់ថតវីដេអូផ្ទាល់ពីក្រុមហ៊ុន Facebook អាមេរិក អ្នកធ្វើការអ៊ូអរ​ដូចទីក្រុង!

  • 2019-05-24 09:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន Facebook នៅ Menlo Park រដ្ឋ​កាលីហ្វ័រញ៉ា មើល​ទៅ​មិន​ដូច​ជា​កន្លែង​ធ្វើការ​ធម្មតា​ទេ។

ប្រមូលផ្តុំដោយ​បុគ្គលិក​រាប់ពាន់​នាក់ធ្វើការ​ជា​រៀងរាល់ថ្ងៃ សភាពខាង​ក្នុង​មាន​ការ​រៀបចំ​ដូច​​ទីប្រជុំជន​ មាន​គ្រប់​សេវាកម្ម​ អាហារដ្ឋាន និង​កន្លែង​​កម្សាន្ត​ផ្សេងៗ។ នៅ​ខាង​ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ មានការ​សាងសង់់​សំណង់​អគារ​ផ្សេងៗ រួមទាំង​អគារ​សម្រាប់បុគ្គលិកស្នាក់នៅ​។

ចរាចរ​មនុស្ស​មាន​ភាព​អ៊ូអរ​ មានទាំង​អ្នក​​កំពុង​ដើរ​លេង​កម្សាន្ត អ្នក​កំពុង​ទទួលទានអាហារ និង​​អ្នកខ្លះ​កំពុង​អង្គុយ​សម្រាកលម្ហែ​អារម្មណ៍​។

បុរសខ្មែរ​ម្នាក់បានផ្ញើ​រូបភាពនិង​វីដេអូ​ ក្នុង​ពេល​​មាន​ឱកាស​​ទៅទស្សនា​ស្នាក់ការ​ធំ​របស់ក្រុមហ៊ុន Facebook ដោយ​បង្ហាញការ​ចាប់​អារម្មណ៍នៅពេលបានឃើញ​ទិដ្ឋភាព​ផ្ទាល់​បែប​នេះ៕

សូមទស្សនាវីដេអូរៀបរាប់ខាងក្រោម៖

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម