យកឡានវ៉ែន Nissan ច្នៃចេញជា Off-road មានផ្កាឈូកទុកងូតទឹកទៀត
- 2019-05-29 09:22:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកឡានវ៉ែន Nissan ច្នៃចេញជា Off-road មានផ្កាឈូកទុកងូតទឹកទៀត
ចន្លោះមិនឃើញ
រថយន្តប្រភេទ SUV របស់ក្រុមហ៊ុន Nissan ម៉ូឌែល NV3500 SL ត្រូវបានក្រុមអ្នកចូលចិត្តដើរព្រៃមួយក្រុមឈ្មោះ TFLoffroad បានយកទៅច្នៃជាប្រភេទ Off-road ដោយបំពាក់បន្ថែមឧបករណ៍ផ្សេងជាច្រើន។
ត្បិតតែមិនបានច្នៃចេញជារាងឲ្យប្លែកខុសពីរាងដើម ក៏ប៉ុន្តែគេចាប់អារម្មណ៍លើគ្រឿងបន្ថែមនោះជាខ្លាំងដូចជា Bumper កន្លែងជាន់ឡើងគ្របដោយបន្ទះដែកមាំ ជុំវិញរថយន្តក៏ព័ន្ធដោយគ្រោងដែក ឯផ្នែកខាងលើដំបូលមានតង់ធំមួយសម្រាប់ប្រើប្រាស់ក្នុងព្រៃធ្វើជាកន្លែងទុកឥវ៉ាន់ រីឯផ្នែកចំហៀងមានក្បាលផ្កាឈូកទុកងូតទឹកទៀតផង។
រថយន្តប៉ុង ២ ម៉ាស៊ីន V8 ទំហំ ៥,៦ លីត្រនេះ អាចបង្កើនកម្លាំងឡើងដល់ ៣៧៥ សេះ។ ចំណែកផ្ទៃខាងក្នុងរថយន្តNissan Van(វ៉ែន) នេះមិនត្រូវបានច្នៃអីធំដុំនោះទេ។ ចំពោះតម្លៃរថយន្តនេះបន្ទាប់ពីច្នៃហើយគឺឡើងដល់ ៨ ៣០០០ ដុល្លារអាមេរិក៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖