​ហេតុអ្វី​ជា​ក្រុមហ៊ុន​ ​OPPO​ ​ផ្លាស់​ប្តូរ​ ​Logo​ ​ថ្មី​?​

  • 2019-05-29 09:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូបភាព​វីដេអូ​នៃ​ការ​ផ្លាស់​ប្តូរ​ ​Logo​ ​ថ្មី​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ពិតជា​ឡូយ​ខ្លាំង​ណាស់​ ​!​ ​ហើយ​ការ​ផ្លាស់​ប្តូរ​ ​Logo​ ​ថ្មីនេះ​ ​ស្រប​ពេល​ដែល​ពួកគេ​បាន​ត្រៀម​បញ្ចេញ​នូវ​ផលិតផល​ថ្មី​ចុងក្រោយ​របស់​ខ្លួន​នោះ​គឺ​ ​OPPO​ ​Reno​ ​នៅ​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ​ ។​

​យោង​តាម​រូបភាព​​វីដេអូ​នៅ​លើ​ ​Page​ ​ផ្លូវការ​របស់​ ​OPPO​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ឆ្នាំ២០១៩ គឺជា​ការ​ចាប់ផ្តើម​ទសវត្សរ៍​ទី2នៃ​ដំណើរការ​ទូរស័ព្ទចល័ត​របស់​ក្រុមហ៊ុន​ ​OPPO​។​ ​

Logo​ ​OPPO​ ​ពីមុន​មាន​ ​Font​ ​អក្សរ​រាង​ស្លី​ម​បន្តិច​ ​ប៉ុន្តែ​ចាប់ពី​ពេលនេះ​ទៅ​ ​Logo​ ​OPPO​ ​ថ្មី​ ​បាន​រចនា​ចេញ​មក​ជា​ ​Font​ ​អក្សរមូល​ ​មាន​លក្ខណៈ​សាមញ្ញ​ ​និង​ ​ងាយស្រួល​ចំណាំ​​។​

​ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ទាក់ទាញ​ជាង​នេះ​ទៀត​នោះ​ ​គឺ​វីដេអូ​ផ្លាស់​ប្តូរ​ ​Logo​ ​OPPO​ ​ស៊េរី​ថ្មីនេះ​ ​បាន​បង្កប់​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​ ​OPPO​ ​ក្នុង​ការ​ច្របាច់​បញ្ជូល​គ្នា​នៃ​វប្បធម៌​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ពី​ក្រុម​មនុស្ស​គ្រប់​ជាតិសាសន៍​ ​ដែល​បាន​បង្ហាញ​ពី​ភាព​រីករាយ​របស់​ពួកគេ​នៅក្នុង​វីដេអូ​នោះ​ផង​ដែរ​។​

​លើស​ពីនេះ​ទៅទៀត​ក្រុមហ៊ុន​ ​OPPO​ ​បាន​ឲ្យដឹង​ថាទៅ​ថ្ងៃ​អនាគត​ពួកគេ​នឹង​បន្ត​បោះជំហាន​របស់​ខ្លួន​ទៅ​រក​ទីផ្សារ​សកល​ភាវរូប​នី​យក​ម្ម​ ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​ ​និង​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយនឹង​ផលិត​ផល​ថ្មី​ៗ​របស់​ខ្លួន​ ​ដូចជា​ស៊េរី​ ​Reno​ ​ជាដើម​ ​ដូច្នេះ​តទៅ​ថ្ងៃខាងមុខ​ផលិតផល​ថ្មី​របស់​ ​OPPO​ ​ទាំងអស់​​នឹង​មក​ជាមួយនឹង​ ​Logo​ ​OPPO​ ​ថ្មី​ជា​ទម្រង់​អក្សរមូល​ទាំងអស់​ ​ដូចគ្នា​។​

​មិន​តែប៉ុណ្ណោះ​ក្រុមហ៊ុន​ ​OPPO​ ​បាន​អះអាង​ទៀត​ថា​ខ្លួន​នឹង​ពង្រីក​សហគ្រាស​របស់​ខ្លួន​ឲ្យ​កាន់តែ​អស្ចារ្យ​បន្ថែម​ទៀត​ ​ក្នុង​ការបង្កើត​ ​Brand​ ​Image​ ​ឲ្យ​កាន់តែ​ទាក់ទាញ​ជាង​មុន​ ​ដូច​ដែ​លោកអ្នក​ដឹង​ស្រាប់ហើយ​ថា​ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ​តែងតែមាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ជានិច្ច​ ​ចំពោះ​ការផលិត​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​។

​ជាក់ស្តែង​ ​OPPO​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​ចេញ​មក​ភ្លាម​ ​ស្រាប់តែ​មាន​បង្កប់​មុខងារ​ ​60X​ ​ទៅវិញ​ ​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​ ​របស់​ខ្លួន​ឡើង​ភ្ញាក់ព្រើត​ ​ត្រេកអរ​សប្បាយ​បិត​មាត់​មិន​ជិត​នោះ​ទេ​ ​ដោយ​លើក​នេះ​មុខងារ​ ​60X​ ​របស់​ ​OPPO​ ​Reno​ ​10X​ ​មិនដឹង​ថា​ ​Zoom​ ​ដល់​ឋាន្​ត​ណា​ទេ​លោក​អើយ​ ​ដូច្នេះ​ចាំ​ទាយ​ទាំងអស់គ្នា​ថា​ ​60X​ ​របស់​ ​Reno​ ​10X​ ​Hybrid​ ​Zoom​ ​នឹង​មកកាន់​ទីផ្សារ​កម្ពុជា​ឬ​អត់​?​ ​ហើយ​តម្លៃ​ក៏មិនទាន់ដឹងថា ប្រហាក់​ប្រហែល​ប៉ុន្មាន​ដែរ​? ​ ​ ​

អត្ថបទ៖ រក្សា