Sarri ​ដក Cigar ​ជក់​ធ្វើ​មិន​ដឹង ​ខណៈ​កីឡាករ​អបអរ​ឈ្នះ Europa League ​

  • 2019-05-30 02:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sarri ​បាន​ដឹក​នាំ​ក្រុម Chelsea ​លើក​ពាន​រង្វាន់ Europa League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ​៤-១។

ជ័យ​ជម្នះ​ដាច់​គ្រាប់​ផុយ​របស់​ Chelsea បាន​មក​ពី ថ្វី​ជើង​កីឡាករ Giroud ១​គ្រាប់, Rodriguez ១​គ្រាប់​ និង​ Hazard ២គ្រាប់​តែ​ម្នាក់​ឯង។​ គ្រាប់​បាល់​ទាំង​៤​គ្រាប់​សុទ្ធ​តែ​ស៊ុត​ចូល​នៅ​វគ្គ​ទី​ពីរ​ទាំង​អស់។ ដោយ​ឡែក​១​គ្រាប់​របស់​ Arsenal រក​បាន​ដោយ​ Iwobi នៅ​នាទី​៦៩។ ​ខណៈ​ដែល​ការ​ឈ្នះ​រដូវ​កាល​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Chelsea ​ជាប់​កំណត់ត្រា​ពិសេស​មួយ​ដែរ ពោល​គឺ​ជា​ក្រុម​ប្រកួត​មិន​ចាញ់​សោះ​នៅ​រដូវ​កាល​នេះ​ក្នុង​ពាន​ Europa League ។​

​អ្វី​ដែល​កាន់​តែ​កត់​សម្គាល់​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​នេះ គឺ​លោក Sarri ​អ្នក​ចាត់ការ​របស់ Chelsea ​បាន​ដក Cigar ​របស់​ខ្លួន​មក​បង្អួត​កូន​ក្រុម​ដើម្បី​ជា​ការ​អបអរ ​និង​ជក់​ធ្វើ​មិន​ដឹង អំឡុង​ពេល​កូន​ក្រុម​កំពុង​សប្បាយ​រីករាយ​ថត​រូប លេង​ជាមួយ​ពាន​រង្វាន់​ថែម​ទៀត។ អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ ​គឺ​ជា​អ្នក​ញៀន​បារី​ខ្លាំង ​ដោយ​១​ថ្ងៃ​ៗ​លោក​ជក់​មិន​តិច​ដើម​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម