Galaxy Note10 អាចគ្រវាត់ចោលរបស់សំខាន់ ២
- 2019-05-31 03:05:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note10 អាចគ្រវាត់ចោលរបស់សំខាន់ ២
ចន្លោះមិនឃើញ
ប្រភពកំបាំងមុខមួយបានចែករំលែកដំណឹងរសើបរបស់ Galaxy Note10 ដល់សារព័ត៌មាន Android Police ដែលបានឲ្យដឹងថាស្មាតហ្វូនត្រកូល Note ជំនាន់ថ្មី នឹងបោះបង់ចំណុចសំខាន់ ២ ដែលមានលើត្រកូល Note តាំងពីជំនាន់ដំបូងមក នោះគឺប៊ូតុងចុច និងរន្ធដោតកាស 3.5 mm។
នេះមានន័យថា Samsung នឹងប្រើប្រាស់រន្ធសាកថ្មជាមួយនឹងរន្ធដោតកាស ហើយប្រើប្រាស់ប៊ូតុង Touch ជំនួសឲ្យប៊ូតុងចុច ដូចជាប៊ូតុងបិទ/បើក ប៊ូតុងបន្ថែម/បន្ថយសំឡេង និងប៊ូតុង Bixy ផងដែរ។ ប្រសិនបើដំណឹងនេះជាការពិត នោះ Note10 នឹងជាស្មាតហ្វូនតម្លៃថ្លៃដំបូងរបស់ Samsung ដែលលែងមានរន្ធដោតកាស 3.5 mm (លើកលែងតែ Galaxy Fold ដែលមិនទាន់ប្រកាសថ្ងៃចេញលក់នៅឡើយ)។
Galaxy Note10 ទំនងជាប្រកាសចេញនៅខែសីហា ដោយមានចែកចេញជាច្រើនប្រភេទ រួមមានប្រភេទធម្មតា, ប្រភេទ Pro និងប្រភេទ 5G ទៀតផង៕
ចុចអាន៖