នេះជាអ្វីដែល​ខ្មែរ​ចង់​ឃើញ សង្វៀន​កំពូល​អាស៊ី​ ONE ទទួលស្គាល់«គុនខ្មែរ»

  • 2019-06-04 03:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​​ប្រដាល់​ដ៏​ធំ​នៅ​អាស៊ី​ ONE Champions បាន​បង្ហាញ​​ស្លាក​សញ្ញា​​មួយ​ដែល​បញ្ជាក់​ថា​ ខ្លួន​ជា​ស្ថាប័ន​ប្រមូល​ផ្តុំ​ក្បាច់​គុន​​ទូទាំង​អាស៊ី​​ និង​ពិភព​លោក។ សង្វៀន​ប្រដាល់​មួយ​នេះ​មាន​កីឡាករ​ កីឡា​ការិនី​ល្បី​ៗ​លំដាប់​ពិភព​លោក​មក​ពី​គ្រប់​តំបន់។

រូប​សញ្ញា​បង្ហាញ​ក្បាច់​គុន​របស់ ONE

ក្នុង​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​នេះ​ ONE បាន​បង្ហាញ​ក្បាច់​គុន​ជា​ច្រើន​ប្រភេទ​ដែល​​​បាន​បង្ហាញ​ស្នៀត​ប្រយុទ្ធ​​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ដូច​ជា​

  • គុន​ចម្រុះ (Mixed Martial Arts)​
  • គុន​ខ្មែរ (Kun Khmer)​ ក្បាច់​គុន​របស់​កម្ពុជា
  • ប្រដាល់​សេរី (Kickboxing)​
  • ឡេតវី (Lethwei)​ ក្បាច់​គុន​របស់​ប្រទេស​មីយ៉ាន់ម៉ា
  • សាន់ដា (Sanda)​ ក្បាច់​គុន​របស់​ប្រទេស​ចិន
  • យូដូ (Judo)​ ក្បាច់​គុន​របស់​ប្រទេស​ជប៉ុន
  • ការ៉ាតេ (Karate)​ ក្បាច់​គុន​របស់​ប្រទេស​ជប៉ុន
  • កុងហ្វូ (Kung Fu)​ ក្បាច់​គុន​របស់​ប្រទេស​ចិន
  • មួយ​ថៃ (Mauy Thai)​ ក្បាច់​គុន​របស់​ប្រទេស​ថៃ
  • តេក្វាន់ដូ (Taekwondo)​ ក្បាច់​គុន​របស់​ប្រទេស​កូរ៉េ
  • ក្បាច់​ឃ្លេ​ (Submission Grappling)

ជុំ​វិញ​ស្លាក​សញ្ញា​ដែល​ ONE បង្ហាញ​នេះ ត្រូវ​លោក​ ហ៊ុន ច័ន្ទរាជ គ្រូ​ប្រដាល់​គុន​​ខ្មែរ​ម្នាក់​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​លើ​ Facebook ថា ៖«នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​កំពុង​ធ្វើ​ ជា​អ្វី​ដែល​ខ្ញុំ​លះ​បង់​ជីវិត​​សាមញ្ញ​របស់​ខ្ញុំ​ ជា​អ្វី​ដែល​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ ជា​មូល​ហេតុ​ដែល​ខ្ញុំ​ចេញ​ពី​ផ្ទះ​៨​ឆ្នាំ​កន្លង​មក​ហើយ...​គឺ​ដើម្បី​មួយ​នេះ! ចំពោះ​«គុន​ខ្មែរ​»​ត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់!​ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ខ្ញុំ​ និង​សម្រាប់​​ប្រជា​ជន​កម្ពុជា​ទាំង​អស់​គ្នា»៕

អត្ថបទ៖ ជាន ចាន់រ៉ា