នេះតម្លៃនិងកាលបរិច្ឆេទចេញ Xiaomi Mi Band 4 ដែលគ្រប់គ្នាកំពុងរង់ចាំ
- 2019-06-05 02:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃនិងកាលបរិច្ឆេទចេញ Xiaomi Mi Band 4 ដែលគ្រប់គ្នាកំពុងរង់ចាំ
ចន្លោះមិនឃើញ
Xiaomi បានប្រកាសជាសាធារណៈថានឹងដាក់ផ្សាយឧបករណ៍ Mi Band 4 នៅថ្ងៃទី ១៤ មិថុនាក្នុងទីផ្សារប្រទេសចិន។ សន្មតជាជំនាន់ដំបូងបង្អស់នៃត្រកូល Mi Band ដែលមានការអភិវឌ្ឍផ្ទៃអេក្រង់ទៅជាប្រភេទពណ៌ ខុសពីបែបសខ្មៅលើជំនាន់មុនៗ។
Mi Band 4 នឹងដាក់លក់ ២ ជម្រើសមានជម្រើសធម្មតានិងជម្រើសប្រើប្រាស់មុខងារ NFC សម្រាប់ការទូទាត់ថ្លៃចំណាយផ្សេងៗ ដោយតម្លៃរំពឹងទុកក៏នឹងខុសគ្នាច្រើនទៅតាមនោះដូចគ្នា។ ចំពោះអង្គគណនានិងទំហំអេក្រង់គឺរក្សាត្រឹម ០,៧៨ អ៊ីញមិនខុសពី Mi Band 3 ព្រោះជាទំហំដៃស្តង់ដារចំពោះអ្នកប្រើប្រាស់ភាគច្រើន។
ជាងនេះទៅទៀតក៏នឹងបំពាក់នូវថាមពលថ្មធំជាងមុនដល់ទៅ ១៣៥ mAh ធៀបនឹងជំនាន់ចាស់ ១១០mAh ដែលកាន់បានយូរជាងមុនប្រមាណ ២០ ភាគរយ។
ចំពោះតម្លៃបើតាមការរំពឹងទុក ប្រភេទធម្មតាអាចថ្លៃប្រហាក់ប្រហែល ១៩៩ យន់ឬជិត ៣០ ដុល្លារ ស្របពេលប្រភេទ NFC ថ្លៃប្រហែល ៤៩៩ យន់ឬដល់ ៧២ ដុល្លារ ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: