ហូឡង់​ យក​ឈ្នះ​អង់គ្លេស​​នៅ​ម៉ោង​បន្ថែម ឡើង​ទៅ​ជួប​ព័រទុយហ្គាល់​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League

  • 2019-06-07 01:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​គេ​បាន​រក​ឃើញ​​ក្រុម​ដែល​ឡើង​ទៅ​ជួប​ព័រទុយហ្គាល់​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League ហើយ​គឺ ក្រុម​ជម្រើស​ជាតិ​ហូឡង់​ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​អង់គ្លេស​ទាំង​លំបាក​លទ្ធផល ៣-១។

ការ​ប្រកួត​​ដែល​រៀបចំ​នៅ​កីឡដ្ឋាន Estádio D. Afonso Henriques នា​ប្រទេស​ព័រទុហ្គាល់ តោ​កំណាច​អង់គ្លេស​​បាន​នាំ​មុខ​មុន​ដោយ​ការ​ទាត់​ប៉េណាល់ទី​របស់​ខ្សែ​ប្រយុទ្ធ Marcus Rashford នាទី​៣២។ ភាព​ជក់ចិត្ត​បាន​អូស​បន្លាយ​ដល់​នាទី​៧៣​ទើប​ហូឡង់​តាម​ស្មើ​បាន​វិញ​សម្រេច​ទី​ដោយ​កីឡាករ Matthijs de Light។

លទ្ធផល ១-១ បាន​បញ្ចប់​ដល់​៩០​នាទី ដោយ​មិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​​ដូច្នេះ​ត្រូវ​ថែម​ម៉ោង​១៥​នាទី​ពីរ​ដង។ ក្នុង​ម៉ោង​បន្ថែម​នេះ​ហូឡង់​ជា​ក្រុម​មាន​សំណាង​ជាង​គឺ​រក​បាន​២​គ្រាប់​បន្ថែម គ្រាប់​ដំបូង​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​​ខ្លួន​ឯង​​របស់​ខ្សែ​ការពារ​អង់គ្លេស Kyle Walker និង​គ្រាប់​ទី​ពីរ​ជា​ការ​ទម្លុះ​សំណាញ់​របស់​កីឡាករ Quincy Promes។

តាម​រយៈ​លទផល ហូឡង់​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ព័រទុយហ្គាល់​នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ខណៈ​អង់គ្លេស​ត្រូវ​ដណ្ដើម​យក​លេខ​៣​ជាមួយ​ស្វីស​នៅ​ថ្ងៃ​ជាមួយ​គ្នា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ