១០ លើក​ដែល​ Kim Kadarshian មិន​បាន​យក​អាវ​ក្នុង​តាម​ខ្លួន

  • 2019-06-09 06:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​តារា​ទូរទស្សន៍​អាមេរិក​ដ៏​​ល្បី Kim Kadarshian West ជា​ញឹកញាប់​តែង​តែ​មិន​បាន​ពាក់​អាវ​ទ្រនាប់ នៅ​ពេល​បង្ហាញ​មុខ​ជា​សាធារណៈ។ ទង្វើ​របស់​​នាង​មតិ​រិះគន់​ច្រើន​សន្ធឹក ប៉ុន្តែ​តារា​ស្រី​រូប​នេះ​មិន​បាន​ខ្វាយ​ខ្វល់ ដោយ​បន្ត​​ប្រកាន់​ខ្ជាប់​ទម្លាប់​នេះ​ទល់​បច្ចុប្បន្ន។

ជាក់​ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី ៧ ខែ​មិថុនា​ ភរិយា​របស់ Kanye West រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​គេ​គ្រប់​គ្នា នៅ​ពេល​ដើរ​បង្ហាញ​រាង​ក្នុង​ឈុត​សំលៀកបំពាក់​​ពណ៌​ដូច​សាច់ ដោយ​មិន​បាន​ពាក់​អាវ​ក្នុង។ ​ក្បាល​នៃ​ដើម​ទ្រូង​ទ្រលុកទ្រលន់​របស់​នាង​ បាន​បង្ហាញ​ច្បាស់​លើ​គោក​​តែ​​ម្ដង ដែល​អាច​ប្រមូល​បាន​មតិ​រិះគន់​លើ​អ៊ីនធឺណិត​ជា​ច្រើន។

នៅ​ក្នុង​កម្មវិធី​នា​ទីក្រុង Los Angeles នៅ​ឆ្នាំ ២០១៦ តារា​វ័យ ៣៩ ឆ្នាំ បាន​ស្លៀក​សំលៀកបំពាក់​ស្ដើង​ ឆ្លុះ​ឃើញ​ដល់​សាច់​ខាង​ក្នុង។ គេ​ឃើញ​ច្បាស់​ណាស់​ថា​ Kim មិន​បាន​ពាក់​អាវ​ក្នុង​នោះ​ទេ។

​​​​អំឡុង​ពេល​​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ហាង ជា​មួយ​មិត្តភ័ក្ដិ​ អ្នក​ម្ដាយ​កូន​ ៤ បាន​​ពាក់​នូវ​អាវ​យឺត​ពណ៌​ស​ វាល​ក្លៀក​ជា​មួយ​នឹង​ខោ​ខ្លី។ អាវ​ដ៏​រឹប​រាង​របស់ Kim បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ច្បាស់​នូវ​ចំណុច​ល្វែង​លើ​ដ៏​ទ្រលុក​ទ្រលន់។

ខាងក្រោមជារូបភាពផ្សេងទៀត ពេល Kim បង្ហាញមុខនៅទីសាធារណដោយមិនបានពាក់អាវក្នុង ៖

​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង