អ្នកដែលមានឡានជិះមួយចំនួនធំមិនបានដឹងហើយក៏មិនបានចាប់អារម្មណ៍ដែរនៅពេលដែលកង់រថយន្តចេះតែខូចធ្លុះធ្លាយ ប្រើមិនជាប់បានយូរ រហូតដល់មានពេលខ្លះបន្ទោសទៅក្រុមហ៊ុនអ្នកផលិតក៏មាន។
យ៉ាងណាមិញ នៅខាងក្រោយនោះ មានកត្តាជាច្រើនណាស់ដែលអាចបង្ករអោយកង់រថយន្តឆាប់អស់គុណភាពដូចជា កត្តាផ្លូវថ្នល់ ហើយបើសិនជាមិនបានដឹងពីអាត្រាល្បឿនកំណត់ដែលគេចែងឲ្យទេ គឺកាន់តែធ្ងន់ធ្ងរហើយ។
ខាងក្រោមនេះ គឺជាតារាងអាត្រាល្បឿនកំណត់លើសំបកកង់៖
- ១. L ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 120 គីឡូម៉ែត្រក្នុងមួយម៉ោង
- ២. M ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 130 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៣. N ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 140 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៤. Q ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 160 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៥. R ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 170 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៦. S ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 180 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៧. T ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 190 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៨. U ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 200 គីឡូម៉ែត្រក្នុងមួយម៉ោង
- ៩. H ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 210 គីឡូម៉ែត្រក្នុងមួយម៉ោង
- ១០. V ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោង
- ១១. Z ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅតែក្រោម 270
- ១២. W ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 270 គីឡូម៉ែត្រក្នុងមួយម៉ោង
- ១៣. Y ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 300 គីឡូម៉ែត្រក្នុងមួយម៉ោង
- ១៤. (Y) ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 300 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។
ដូច្នេះសូមបើកបរ ដោយការប្រុងប្រយ័ត្នខ្ពស់ ទាំងបច្ចេកទេសនិងសីលធម៍លើដងផ្លូវ ដើម្បីគេចផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
អានបន្ត៖
ប្រភព៖ ទិញលក់រថយន្ត578
អត្ថបទ៖ រក្សា