សឹងមិនជឿ! Land Rover ប្ដឹងឈ្នះក្រុមហ៊ុនចិនដែលលួចចម្លងម៉ូតរថយន្តខ្លួន
- 2019-06-15 02:19:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឹងមិនជឿ! Land Rover ប្ដឹងឈ្នះក្រុមហ៊ុនចិនដែលលួចចម្លងម៉ូតរថយន្តខ្លួន
ចន្លោះមិនឃើញ
ក្រោយឆ្លងកាត់សង្គ្រាមនៅតុលាការប្រទេសចិនអស់ប្រមាណ ៣ ឆ្នាំ ទីបំផុតក្រុមហ៊ុន Jaguar Land Rover ទទួលបានជ័យជម្នះលើរឿងក្ដីតទល់នឹងក្រុមហ៊ុនរថយន្ត Landwind របស់ចិន។
សាលាដំបូងនៃទីក្រុងប៉េកាំងបានរកឃើញថារថយន្ត Range Rover Evoque មានប្រើប្រាស់រចនាបថពិសេសចំនួន ៥ ដែលត្រូវបានលួចចម្លងដោយប្រយោលពីសំណាក់ក្រុមហ៊ុន Jiangling ដែលជាម្ចាស់ក្រុមហ៊ុន Landwind និងជាអ្នកផលិតរថយន្តម៉ូដែល X7។ តុលាការបានបញ្ជាឲ្យក្រុមហ៊ុន Landwind បញ្ឈប់ការសង្វាក់ផលិតកម្ម និងបញ្ឈប់ការលក់រថយន្តម៉ូដែល X7 រួមទាំងសងថ្លៃជំងឺចិត្តដល់ក្រុមហ៊ុន Jaguar Land Rover ផងដែរ។
Jaguar Land Rover បានរៀបរាប់ថា លទ្ធផលនៃការកាត់ក្ដីនេះ គឺជារឿងដ៏កម្រមួយ ដោយសារកន្លងមកមិនងាយមានក្រុមហ៊ុនបរទេសណាអាចប្ដឹងឈ្នះក្រុមហ៊ុនចិននៅក្នុងទឹកដីប្រទេសចិនណាស់។
គួរដឹងថារថយន្ត Landwind X7 បានបង្ហាញមុខដំបូងកាលពីឆ្នាំ ២០១៥ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Motor Show និងបានចាប់ផ្ដើមចេញលក់នៅប្រទេសចិន ដោយមានតម្លៃលក់ថោកជាងរថយន្ត Range Rover Evoque ដល់ទៅបីដងឯណោះ៕
ចុចអាន៖