ម៉ម ពេជ្ជរិទ្ធ អស់កម្លាំងចិត្ត ក្រោមហេតុផលជាច្រើនក្នុងការបង្កើតបទ Original​

  • 2019-06-21 08:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ម ពេជ្ជរិទ្ធ ជាសមាជិកក្រុមតូច SmallWorld SmallBand ម្ចាស់បទ “ឆ្ងាយ” បានបង្ហាញនូវអារម្មណ៍ អស់សង្ឃឹម គ្មានកម្លាំងចិត្តនឹងតែងនិពន្ធតទៅទៀត ដោយសារតែមានជនឆ្លៀត ឱកាសជាច្រើនតែងតែបានយកបទចម្រៀងល្បីៗរបស់លោកជាច្រើនយកទៅបង្ហោះធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យខាង Channel បានបិទការងាររបស់គាត់យ៉ាងយូរ រហូតស្ទើរមិនអាស្វែងរកទិន្នន័យបទចាស់ៗជាស្នាដៃរបស់ខ្លួនគឺ ម៉មពេជ្ជរិទ្ធ ដែលជាម្ចាស់បទចម្រៀង​ វិះនឹងអស់សិទ្ធនឹងរក្សា YouTube Channel របស់ខ្លួនដោយសារតែព្យាយាមហាមឃាត់ជនឆ្លៀតឱកាស។

ជាក់ស្តែងបន្ទាប់ ម៉ម ពេជ្ជរិទ្ធ បានធ្វើការបង្ហោះនៅលើបណ្តា Facebook​Page ផ្លូវការរបស់លោកថ្ងៃនេះរៀបរាប់ថា៖ “ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ។ ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ។ ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នារដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំត្រូវបានផ្អាកដំណើរការ៦ខែ ទៅ ៩ខែ ហើយត្រូវបាន(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ"។

យ៉ាងណាមិញខាងក្រុមការងាររបស់លោកគឺកញ្ញា លំអងពេជ្រ បានរៀបរាប់ជំនួសមកកាន់ Sabay ថា៖ វាជារឿងមួយគួរឲ្យឈឺចិត្តខ្លាំងណាស់ដែរ ព្រោះអ្នកធ្វើ ឬជាម្ចាស់កម្មសិទ្ធិបែរជាក្លាយទៅជាអ្នក Copy គេទៅវិញ ហើយរឿងកើតឡើងក៏មិនមែនលើកទី១ ទេ ដល់ពេលមានChannel តែសុំមិនបញ្ចេញឈ្មោះ បានទទួល Ideas ​Content ពីគាត់ហើយធ្វើការ Report ថាគាត់មិនមែនជាម្ចាស់ Channel ហ្នឹងទៅវិញ រួចទៅគាត់ត្រូវទទួលរងនៅការបិទ Channel​ របស់ខ្លួនរហូតដល់៩ខែ ទាក់ទងនឹងរឿងមួយកាលពី៣-៤ឆ្នាំកន្លងទៅ។ លោក ពន្លឺ ក៏ដូចគ្នាគេបិទតែមិនអាចយកបានមិនវិញធ្វើអីលែងបានតែម្តងខុសពី រិទ្ធដែលប្រើបានវិញតែគ្មានសិទ្ធផុសចម្រៀងចាស់ៗដែលខ្លួនធ្វើជាអ្នកធ្វើ វាពិតជាឈឺចិត្តណាស់"។

កញ្ញា លំអងពេជ្រ​បន្ថែមទៀតថា៖ "តាមពិតអ្នកដែលធ្វើហ្នឹងគឺខ្មែរគ្នាឯង តើគួរទេដែលគាត់ធ្វើអីចឹង មួយទៀត ទោះបីយើងមាន Account​​ ID​​​ តែគាត់យើង​Content​ យើងទៅផុសមុនម្ចាស់របស់បែបហ្នឹង ចំណាប់អារម្មណ៍គឺច្បាស់ជាបានទៅគេហើយ ណាមួយពួកយើងមានភ្លេង App យើងត្រូវគោរពលក្ខខណ្ឌការងារ អីចឹងពួកយើងមានថ្ងៃដែលដាក់សម្រាប់ផុសនៅក្នុង​ Channel​ ផ្ទាល់យើង​។ តែបើលេង App​​ ចេញបានមួយថ្ងៃ ស្រាប់តែមានបទមួយរបស់យើងព្រោងព្រាត​​​អីចឹងដល់ពេលយើងម្ចាស់ពិតចេញតាម Channel​ ខ្លួនបែបគេ​​ Report​ ថាយើង Copy ​ពីគេ វាពិតជាអស់សំណើច​ និងអារម្មណ៍ក្នុងការបន្តដំណើរក្នុងការបង្កើតអ្វីដែលថ្មី ដោយមានការបារម្ភបានដោយគ្មានការទប់ស្កាត់ណាមួយល្អពួកយើងវាហាក់ចង់អស់ទឹកចិត្ត និងចង់បោះបង់ពិតមែន ។

រឿងដដែលដែលកញ្ញា បញ្ជាក់បញ្ហាចង់បោះបង់ គឺមិនមែនមកពីអ្នកគាំទ្រទេ តាមពិតពួកគាត់ពិតជាគាំទ្រខ្លាំងចំពោះពួកគាត់ដែលជាអ្នកចម្រៀង តែអ្វីដែលមិនអស់ចិត្តចំពោះអ្នកឆ្លៀតឱកាសរកផលប្រយោជន៍ពីម្ចាស់Channel​​ពិត។ ចុងក្រោយសំណូមពរដល់អ្នកចូលចិត្តចម្រៀង និងស្តាប់ចម្រៀង​​ Original Song ​របស់ក្រុមពួកគាត់ ឬក្រុមផ្សេងទេសូមចូលរួមស្តាប់ទៅលើ Channel ​ពិតប្រាកដរបស់សិល្បករមួយ។ បើស្តាប់តែ Channel ដែលលួចដូចលើកទឹកចិត្ត ឲ្យក្រុមឆ្លៀតឱកាសលួចធ្វើទៀត ព្រោះចម្រៀង Original​គឺចំណាយពេលយូរគួរសមក្នុងការផលិត ១បទបើលឿនអាចដល់ទៅ១ខែកន្លះទៅ៣ខែ ហើយបទខ្លះអាចឡើងដល់១ឆ្នាំ ក៏មានអីចឹងអាណិតអ្នកខំធ្វើពិបាកខ្លាំងណាស់ទម្រាំបាន១បទចេញជារូបរាង ហើយបើគេយកទៅCopy​តែមួយទេ គឺមិនស្រួលទេវាអ្នកធ្វើឲ្យវិស័យចម្រៀង​Original​​ អាចធ្លាក់ចុះទៅបានដោយគ្មានកម្លាំងចិត្តធ្វើបន្តទៀត"៕

រូបភាពយកពី FB​ Page​៖ លោក ម៉ម ពេជ្ជរិទ្ធ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី