Alves​ ប្រកាស​ចេញ​ពី PSG អាច​នឹង​មក​អង់គ្លេស​​ជាមួយ City ឬ United

  • 2019-06-24 03:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves បាន​ប្រកាស​ជា​ផ្លូវការ​ថា គេ​បាន​សម្រេច​ចិត្តចាកចេញ​ពី​ក្លឹប Paris Saint-Gernain ហើយ។ កីឡាករ​ប្រេស៊ីល​វ័យ​៣៦​ឆ្នាំ​បាន​ចំណាយ​ពេល​២​ឆ្នាំ​​នៅ Paris ដោយ​ឈ្នះ​ពាន Ligue 1 ទាំង​ពីរ​រដូវ​កាល។

បន្ទាប់​ពី​​បដិសេធ​ឱកាស​បន្ត​កុងត្រា​ថ្មី​នៅ​កីឡដ្ឋាន Parc des Princes គេ​បាន​សម្រេច​ចិត្ត​ចាកចេញ​​ដើម្បី​ផ្សងព្រេង​ផ្លូវ​ថ្មី។ និយាយ​ក្រោយ​​រក​បាន​គ្រាប់​បាល់​ជួយ​​ប្រេស៊ីល​យក​ឈ្នះ ៥-០ លើ​​ប៉េរូ​នៅ​ពាន Copa America កាល​ពី​ម្សិលមិញ Alves បាន​និយាយ​ថា៖ "ខ្ញុំ​​បិទ​វដ្ដ​រដូវ​​មួយ​ផ្សេង​ទៀត​នៃ​ជីវិត​របស់​ខ្ញុំ​។ វដ្ដ​រដូវ​នៃ​ភាព​ជោគជ័យ ការ​សិក្សា​និង​បទពិសោធន៍"។

​​Alves បន្ត​ទៀត​ថា​៖ “ខ្ញុំ​សូម​អរគុណ​ដល់​​គ្រួសារ PSG ទាំង​អស់​​សម្រាប់​ឱកាស​បង្កើត​ជាមួយ​គ្នា​នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​​មួយ​នៃ​ក្លឹប។ ការ​ប្រកាស​ចាកចេញ​នេះ​នេះ​មាន​ន័យ​ថា​អតីត​កីឡាករ​របស់ Barcelona រូប​នេះ​នឹង​ទំនេរ​​គ្មាន​ក្លឹប​លេង​នោះ​ទេ។ តាម​សេចក្ដី​រាយការណ៍​កន្លង​ទៅ​ក្លឹប​ធំ​ពីរ​នៅ​អង់គ្លេស​គឺ Manchester United និង City ចាប់​អារម្មណ៍ Alves៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី