Alisson ផ្ដាំ​ Messi ថា ប្រេស៊ីល​គ្មាន​ផ្លូវ​ភ្លាត់​ទេ​សម្រាប់​ការ​ប្រកួត​ទល់​អាហ្សង់ទីនស្អែក

  • 2019-07-02 07:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ប្រេស៊ីល​កីឡាករ Alisson សង្ឃឹម​​បទពិសោធន៍​កន្លង​ទៅ​ដែល​ធ្លាប់​ប៉ះ​ជាមួយ​ Lionel Messi នឹង​ជួយ​ទប់​ស្កាត់​គេ​មិន​ឲ្យ​ធ្វើ​អ្វី​បាន​នៅ​ថ្ងៃ​ស្អែក។

ប្រេស៊ីល​នឹង​ត្រូវ​​តទល់​នឹង​អាហ្សង់ទីន ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Copa America នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​វេលា​​ម៉ោង ៧:៣០​នាទី​ព្រឹក។ អ្នក​ចាំ​ទី​ Alisson ត្រូវ​ប្រឈម​មុខ​​ជាមួយ Messi ជា​ថ្មី ក្នុង​កីឡដ្ឋាន Estadio Mineirao។ អ្នក​ចាំ​ទី​របស់​ប្រេស៊ីល​រូប​នេះ​ធ្លាប់​ជួប​តារា​ឆ្នើម​របស់ Barcelona៤​ដង​រួច​មក​ហើយ ក្នុង​រយៈ​ពេល​២​រដូវ​កាល​កន្លង​ទៅ​​ជាមួយ Roma និង Liverpool។

គេ​នៅ​ចាំ​បាន​ថា​ Messi ធ្លាប់​​ទម្លុះ​ដៃ Alisson បាន​២​គ្រាប់​​​នៅ​​កីឡដ្ឋាន Camp Nou ក្នុង​ការ​ប្រកួត Champions League ជើង​ទី​១ រដូវ​កាល​មុន​។ ប៉ុន្តែ​​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ Alisson បិទ​មិន​ឲ្យ Messi ធ្វើ​អ្វី​បាន​ឡើយ​នៅ Anfield នាំ Liverpool ទម្លាក់ Barca។

មុន​ការ​ប្រកួត​រវាង​ប្រេស៊ីល​និង​អាហ្សង់ទីន​មក​ដល់ Alisson បាន​និយាយ​ថា៖ "ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ក្រុម​របស់​ខ្ញុំ និង​ការងារ​របស់​ខ្ញុំ​ថា ពួក​យើង​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​អស្ចារ្យ។ ពួក​​យើង​គួរ​តែ​រៀបចំ​គ្រប់​យ៉ាង។ Roma និង Liverpool ជួប​រឿង​ពិបាក​ដូច​គ្នា។ ជា​សំណាង​ល្អ​ ពួក​គេ​គឺ​ជា​រឿង​សប្បាយ​រីករាយ​ពីរ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ក្នុង​ការ​ប្រកួត​សំខាន់​​មួយ​បែប​នេះ​​គឺ​គ្មាន​ផ្លូវ​លេង​ភ្លាត់​​ទល់​នឹង​អាហ្សង់ទីន​ឡើយ គ្រប់​គ្នា​នឹង​លេង​អស់​ពី​សមត្ថភាព"៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី