ខ្លាំង​ណាស់! ជម្រើស​ជាតិ​នារី​អាមេរិក​បំបាក់​អង់គ្លេស ឡើង​ផ្ដាច់ព្រ័ត្រ Women's World Cup

  • 2019-07-03 02:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​នារី​អាមេរិក​ បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Women's World Cup ២០១៩ ហើយ បន្ទាប់​ពី​យក​ឈ្នះ​អង់គ្លេស ២-១ កាល​ពី​យប់​មិញ។

កីឡា​ការិនី Christen Press ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​អាមេរិក​នាទី​ទី​១០ ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​រីករាយ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​នៅ​៩​នាទី​បន្ទាប់ ​អង់គ្លេស​ក៏​តាម​ស្មើ​បាន​​វិញ​សម្រេច​ទី​ដោយ​កីឡា​ការិនី Ellen White។ នាទី​៣១ អាមេរិក​បាន​​បើ​ការ​នាំ​មុខ​ជា​ថ្មី​​ទម្លុះ​សំណាញ់​ដោយ​កីឡា​ការិនី Alex Morgan។

មួយ​គ្រាប់​របស់ Morgan បាន​ធ្វើ​ឲ្យ​នាង​តាម​ស្មើ​​គ្រាប់​បាល់​របស់ Ellen White មាន​៦​គ្រាប់ដូចគ្នា ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍។ ក្នុង​វគ្គ​ទី​ពីរ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ បញ្ចប់​ការ​ប្រកួត​អាមេរិក​ឈ្នះ​អង់គ្លេស ២-១។ អាមេរិក​ ត្រូវ​រក​ចាំ​ការ​ប្រកួត​រវាង​ហូឡង់​និង​​ស៊ុយអែត​យប់​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ​ ដើម្បី​រក​មួយ​ក្រុម​​ទៅ​ជួប​ពួក​គេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕ ​

​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី