ពាន​ធំ​ប្រចាំ​ទ្វី​អាហ្វ្រិក Africa Cup of Nations រក​ឃើញ​ទាំង​១៦​ក្រុម​​ឡើង​ទៅ​វគ្គ​បន្ត

  • 2019-07-03 04:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ធំ​ប្រចាំ​ទ្វី​អាហ្វ្រិក​ដែល​តែងតែ​រៀបចំ​រាល់​២​ឆ្នាំ​ម្ដង Africa Cup of Nations ២០១៩ មាន​អេហ្ស៊ីប​ជា​​ម្ចាស់​ផ្ទះ​បាន​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ទាំង​៦​ពូល​ហើយ។ ក្នុង​នោះ​គេ​ក៏​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ផង​ដែរ។

តាម​ច្បាប់​របស់​ពាន​ធំ​មួយ​នេះ​ក្រុម​ដែល​ឈរ​លេខ​១​និង​២ ក្នុង​ពូល​នីមួយៗ​ មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ។ ក្នុង​នោះ​ដែរ​ក្រុម​លេខ​៣​ល្អ​បំផុត​ចំនួន​៤​ក្រុម​ ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​​ឲ្យ​ឡើង​ដូច​គ្នា។

ខាង​ក្រោម​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​១​និង​២​តាម​ពូល​នីមួយៗ

១. អេហ្ស៊ីប

២. អ៊ូហ្គាន់ដា

៣. ម៉ាដាហ្គាស្កា

៤. នីហ្សេរីយ៉ា​

៥. អាល់ហ្សេរី​

៦. សេណេហ្គាល់​

៧. ម៉ារ៉ុក

៨. កូឌីវ័រ

៩. ម៉ាលី

១០. ទុយណេស៊ី

១១. ហ្គាណា

១២. កាមេរ៉ូន

ក្រុម​លេខ​៣​ល្អ​ទាំង​៤​ក្រុម

១. ហ្គីណេ

២. កុងហ្គោ​

៣. បេនីន

៤. អាហ្វ្រិកខាងត្បូង

វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី ៥ ខែ កក្កដា តទៅ​។ ខាង​ក្រោម​ជា​ត្រូវ​ប៉ះ​គ្នា៖

១.អ៊ូហ្គាន់ដា vs សេណេហ្គាល់

២. ម៉ារ៉ុក vs បេនីន

៣. ម៉ាដាហ្គាស្កាvs កុងហ្គោ

៤. ហ្គាណា vs ទុយណេស៊ី

៥. ម៉ាលី vs កូឌីវ័រ​

៦. អាល់ហ្សេរី vs ហ្គីណេ

៧. នីហ្សេរីយ៉ា vs កាមេរ៉ូន​

៨. អេហ្ស៊ីប vs អាហ្វ្រិកខាងត្បូង​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម